• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មជ្ឈដ្ឋាននយោបាយនិងសារព័ត៌មានអាល្លឺម៉ងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងសន្និសីទកំពូល G-20

ការដែលវៀតណាមត្រូវទទួលបានការអញ្ជើញចូលរួមរាល់សកម្មភាពរបស់សន្និសីទកំពូល G-20 នៅទីក្រុង Hamburg ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៧ និងទី៨នោះ គឺទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋាននយោបាយនិងសារព័ត៌មាន អាល្លឺម៉ង់ផងដែរ។

 

មជ្ឈដ្ឋាននយោបាយនិងសារព័ត៌មានអាល្លឺម៉ងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់
វៀតណាមនៅក្នុងសន្និសីទកំពូល G-20

សមាជិកសភាអាល្លឺម៉ង់ Rolf Mutzenich បានឲ្យដឹងថា លោកមានក្តីសោមនស្សរីករាយខណៈដែល​វៀត​ណាម​ចូលរួមសន្និសីទ G-20 នេះក្នុងនាមជាភ្ញៀវអញ្ជើញ ដោយសារវៀតណាមមានតួនាទីសំខាន់ក្នុងតំបន់អាស៊ាន។ តាម លោករូបនេះថា វៀតណាមក្នុងនាមជាប្រធាន APEC ២០១៧ នឹងដើរតួនាទីសំខាន់ក្នុងការចែករំលែកការលំបាក សាកល្បងដែលនឹងបានលើកឡើងនៅក្នុងសន្និសីទ G-20 លើកនេះ។

មានទស្សនៈដូចទៅនឹងសមាជិកសភា Mutzenich បណ្ឌិត Rodion Ebbighausen អ្នកយកព័ត៌មានកាណាល់ទូរទស្សន៍ Deutsche Welle ពិនិត្យថា វៀតណាមកំពុងដើរតួនាទីសំខាន់សម្រាប់តំបន់អាស៊ានផងនិងសន្និសីទកំពូល G-20 ផង។ វៀតណាមមានឱកាសបង្កើតនិងអភិវឌ្ឍន៍នូវទំនាក់ទំនងជាមួយប្រទេស G-2០ ច្រើនថែមទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top