30/01/2021 20:26 GMT+7 Email Print Like 0

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែមករាឆ្នាំ ២០២១ បានកើនឡើង ៩% បើប្រៀបធៀបនឹងប៉ុន្មានខែមុន

យោងតាមព័ត៌មានអគ្គនាយកស្ថិតិប្រកាសនៅថ្ងៃទី ២៩ ខែមករា បានបង្ហាញថា៖ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែមករាឆ្នាំ ២០២១ ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើង ៩% បើប្រៀបធៀបនឹងខែធ្នូឆ្នាំ ២០២០។

ជាក់ស្តែងភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែមករាឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ១៧ ម៉ឺននាក់។ ដោយសារវៀតណាមនៅតែបន្តអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩  ដោយមិនទាន់បើកទ្វារសម្រាប់ទេសចរណ៍អន្តរជាតិ ហេតុដូច្នេះ ចំនួនភ្ញៀវដែលចូលមកភាគច្រើនជាអ្នកជំនាញបរទេសនិងបុគ្គលិកបច្ចេកទេស ដែលធ្វើការតាមបណ្តាគម្រោងនានានៅវៀតណាម ឬអ្នកបើកបរដឹកជញ្ជូនទំនិញនៅច្រកព្រំដែន។

នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺរាតត្បាត កូវីដ ១៩និងត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានស្នើឲ្យបណ្តាមូលដ្ឋាននានា ដឹកនាំទីតាំងស្នាក់នៅរបស់ភ្ញៀវទេសចរនៅតំបន់ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍នានាសម្រាប់ការពារនិងទប់ស្កាត់ជំងឺកូវីដ ១៩ ស្របតាមបទប្បញ្ញត្តិ៕

បណ្តាព័ត៌មានបានផ្សាយ