10/04/2021 00:01 GMT+7 Email Print Like 0

ភូមិម្លៀង (M’lieng) - ទីកន្លែងរក្សាវប្បធម៌នៃជនជាតិម្នោង (M’nong)

ភូមិម្នៀង (M’lieng) បុរាណ ឃុំដាក់លៀន (Dak Lieng) ស្រុកឡាក់ (Lak) ខេត្តដាក់ឡាក់ (Dak Lak) ជាភូមិមួយក្នុងចំណោមភូមិកម្រ ដែលនៅរក្សាបានតម្លៃវប្បធម៌រូបី អរូបីប្រពៃណី នៃតំបន់តីង្វៀន (Tay Nguyen)។ អំពីភូមិម្លៀង(M’lieng) ស្ថិតនៅក្បែរបឹងឡាក់ (Lak) យើងអាចមើលឃើញតំបន់​តីង្វៀន (Tay Nguyen) រហោស្ថាន រួមនឹងតម្លៃវប្បធម៌ប្រពៃណីនៃជនជាតិម្នោង (M’nong)។

ភូមិម្លៀង (M’lieng) ជាភូមិដ៏ស្រស់ស្អាតមួយ ដែលមានទ្រង់ទ្រាយធំ នៅរក្សាបានលក្ខណៈជម្រកបែបប្រពៃណី នៃជនជាតិម្នោង (M’nong) ផ្សារលាយជាមួយនឹងជនជាតិអេដេ (E De) ។ តំបន់ផ្ទះរស់នៅ គឺជាផ្ទះខ្ពស់ពីដីតាំងប្រមូលផ្តុំ នៅលើតំបន់ដីទូលាយមួយ ជុំវិញមានរបងគុម្ភឫស្សី មានព្រៃធម្មជាតិ បឹងកក់ វាលស្រែស្រូវ ដើមឈើចំណាស់ និងកំពង់ទឹកប្រពៃណី។

ប្រជាជនក្នុងភូមិប្រកបមុខរបរសិប្បកម្មប្រពៃណី ទំនៀមទម្លាប់ ជីវិតរស់នៅគំរូ នៅតំបន់បឹងខ្ពស់នៃខេត្តដាក់ឡាក់ (Dak Lak) ។ ឆ្លងកាត់ការប្រែប្រួលជាច្រើន ឥឡូវគ្មានគ្រួសារណាមួយក្នុងភូមិស្រុក ដែលមានចិញ្ចឹមសត្វដំរី ប៉ុន្តែបរិយាកាសក្នុងភូមិ នៅបានរក្សាដូចសភាពដើម ដោយមានទឹកជ្រោះ ដងស្នឹង កំពង់ទឹក កំពង់ដំរី  រហូតដល់សព្វថ្ងៃ។

ពិធីបុណ្យវប្បធម៌ប្រជាប្រិយជារៀងរាល់ឆ្នាំ បានឆ្លុះបញ្ចាំងគ្រប់វប្បធម៌គងឃ្មោះ វប្បធម៌មាតាធិបតេយ្យ វប្បធម៌វីរកថា វប្បធម៌ម្ហូបអាហារសម្បូរបែប សមស្របនឹងបទដ្ឋានអភិរក្ស ពង្រីកភូមិវប្បធម៌ប្រពៃណី។ មានគ្រួសារជាច្រើននៅរក្សាបានកៅអី កផាន - ជាទីល្អប្រណីតសម្រាប់សិប្បករ អង្គុយសម្តែងគងឃ្មោះ នាឱកាសពិធីបុណ្យនៃជនជាតិម្នោង (M’nong) - ដែលមានប្រវែងជាង២០ម៉ែត្រ ទទឹង១ម៉ែត្រ រួមនឹងគងឃ្មោះ ពីងធំ ស្គរស្បែកក្របី ស្គរស្បែកដំរី ដែលនៅរក្សាបានដូចសភាពដើម។



វាលស្រែស្រស់ស្អាតអូសបណ្តោយតាមភូមិម្លៀង (M’lieng)។


ល្វែងផ្ទះខ្ពស់ពីដីប្រពៃណីនៃជនជាតិម្នោង (M’nong) នៅភូមីម្លៀង (M’lieng)។


ជណ្តើរឡើងកាន់ផ្ទះខ្ពស់ពីដី។


សរសរ ផ្ទោងឫស្សី ទ្រដំបូលផ្ទះប្រពៃណី នៃជនជាតិម្នោង (M’nong)។


ផ្នត់នៃផ្ទះខ្ពស់ពីដីហាក់ដូចជានៅរក្សាបានដូចសភាពដើមទាំងស្រុង ដូចជាដំបូលប្រក់ស្លឹក ជញ្ជាំងរនាប។ល។


បន្ទះឈើសោះកក្រោះបានប្រើធ្វើជាស៊ុមជុំវិញផ្ទះខ្ពស់ពីដី។


ដើមជ្រៃចំណាស់បានអ្នកភូមិម្លៀង (M’lieng) ចាត់ទុកជាវត្ថុពិសិដ្ឋ។ រាល់លើកឱ្យតែមានពិធីបុណ្យ ឬផ្ទះមានកិច្ចការសំខាន់ៗ ចាស់ព្រឹទ្ធាចារ្យ មេភូមិ  និងម្ចាស់ផ្ទះសុទ្ធតែទិញសំណែន យកទៅសែនបួងស្រួងសូមទឹកភ្លៀង ធាតុអាកាសអំណោយផល ជីវភាពរស់នៅសុខដុមរមនា និងសុភមង្គល។


ជនជាតិម្នោង (M’nong) នៅក្នុងភូមិ សុទ្ធតែរស់នៅលើផ្ទះខ្ពស់ពីដីតាមប្រពៃណី។


ដោយមានភូមិសាស្រ្តនៅជិតបឹងឡាក់ (Lak) ដូច្នេះអ្នកភូមិនៅទីនេះ នៅមានប្រកបមុខរបរនេសាទត្រី។


កុមារជនជាតិម្នោង (M’nong) ចេញពីរៀន ជួយថែប្អូន ទុកឱ្យឪពុកម្តាយទៅធ្វើស្រែ។


ភូមិម្លៀង (M’lieng) មានគងឃ្មោះបុរាណ៨គ្រឿង មានអាយុកាលចាប់ពី១០០ - ២០០ឆ្នាំ។


មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តដាក់ឡាក់ (Dak Lak) រួមរៀបចំថ្នាក់វិជ្ជាជីវៈអំពីការរក្សាគង់ឃ្មោះ អភិរក្សចម្រៀងប្រជាប្រិយ សិក្សារឿងព្រេងបុរាណនៃជនជាតិម្នោង (M’nong) និងបង្កើតក្រុមវប្បធម៌ប្រជាប្រិយសម្រាប់ភូមស្រុក។


ដូច្នេះ រហូតមកដល់សព្វថ្ងៃភូមិម្លៀង (M’lieng) មានក្រុមគង់ឃ្មោះចំនួន៣ (ក្រុមប្រពៃណីមួយក្រុម ក្រុមយុវជនពីរក្រុម) និងក្រុមសិល្បៈកុមារមួយក្រុម។


សម្រស់រហោស្ថាននៃភូមិម្លៀង (M’lieng) ទាក់ទាញភ្ញៀវទេសចរបរទេស ពេញចិត្តឈ្វេងយល់ អំពីវប្បធម៌ជនជាតិដើមកំណើត នៅតំបន់តីង្វៀន (Tay Nguyen)។
 

ភូមិម្លៀង (M’lieng) មាន១០៦គ្រួសារ ប្រជាជន៥៦០នាក់ ក្នុងនោះ ជនជាតិម្នោងរលាំ (M’nong Rlam) មាន១០៣គ្រួសារ។ ភូមិម្លៀង (M’lieng) ស្ថិតនៅលើដងផ្លូវចូលបឹងឡាក់ (Lak) ជាកេរដំណែលរម្មណីយដ្ឋាន ដែលបានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលប្រវត្តិកសាស្រ្តលំដាប់ជាតិ។

នៅក្នុងរម្មណីយដ្ឋានបឹងឡាក់ (Lak) មានផ្ទះសម្រាកសម្រាប់ស្តេចបាវដាយ (Bao Dai) រាល់ពេលទៅប្រមាញ់សត្វព្រៃ ស្ថិតនៅក្រោមដើមកើនៀ (Konia) ចំណាស់ត្រឈឹងត្រឈៃលើកំពូលភ្នំ។ ក្រោមជើងភ្នំ គឺភូមិឈូន (Jun) ជាភូមិទេសចរណ៍ដែលបានវិស័យទេសចរណ៍ខេត្ត វិនិយោគរួមនឹងរម្មណីយដ្ឋានទេសចរណ៍ផ្សេងៗ នៅក្នុងខេត្តដូចជា៖ ភូមិដូន (Don) ក្រុងបុង (Krong Bong) ក្រុងអឹន (Krong An) គឺហ្គារ (Cu’gar) ។ល។

ពិសេស នៅភូមិម្លៀង (M’lieng) នៅរក្សាបានគ្រឿងប្រដាប់ជាច្រើនដូចជា៖ គងឃ្មោះ ស្គរស្បែកក្របី ពីងធំបុរាណ កៅអី កផាន។ល។ គំរូដូចគ្រួសារលោកតា អ៊ីដ្លូមតែ (Y Dlum Teh) (អាយុ៨៦ឆ្នាំ) នៅរក្សាបានគ្រឿងគងឃ្មោះ។ នាឱ្យបុណ្យទាន ឬពិធីកិច្ចការសំខាន់នៃសាច់ញាតិក្នុងគ្រួសារ លោកតាយកគ្រឿងគងឃ្មោះចេញសម្តែងបម្រើភ្ញៀវ។ ជាមួយលោកតាគងឃ្មោះ ជាវត្ថុពិសិដ្ឋ ឆ្លងកាត់ជាច្រើនជំនាន់ក្នុងគ្រួសារ ហេតុនោះហើយលោកតាតែងផ្តែផ្តាំកូនចៅ ត្រូវរក្សាហ្មត់ចត់ ដាច់ខាត់មិនត្រូវលក់ដូរទេ។

ក្រៅពីគងឃ្មោះបុរាណនៃគ្រួសារ លោកតាអ៊ីដ្លូម (Y Dlum) នៅមានគងឃ្មោះបុរាណ៨គ្រឿង ដែលមានអាយុកាលចាប់ពី១០០ - ២០០ឆ្នាំ។ ឆ្នាំ២០២១ ភូមិម្លៀង (M’lieng) ជាភូមិមួយក្នុងចំណោមភូមិទាំង៦នៅស្រុកឡាក់ (Lak) បានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ ជូនគងឃ្មោះមួយគ្រឿង និងជ្រើសទុកតាំងជាបរិយាកាសវប្បធម៌គងឃ្មោះ។ ឆ្នាំ២០១៧ គណៈកម្មការប្រជាជនខេត្ត បានអនុញ្ញាតគម្រោងការបង្កើតភូមិប្រពៃណីទាំង១០ នៃសហគមន៍ជនជាតិភាគតិចនៅភូមិសាស្រ្តខេត្តដាក់ឡាក់ (Dak Lak) ក្នុងនោះមានភូមិម្លៀង (M’lieng) ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍សហគមន៍៕

អត្ថបទនិងរូបថត៖ ខាញ់ឡុង - កុងដាត
ប្រែសម្រួល៖ រីកើង


បណ្តាអត្ថបទបានផ្សាយ