30/10/2021 17:01 GMT+7 Email Print Like 0

ភូមិផ្ទាំងគំនូរ កាញយឿង (Canh Duong)

ស្ថិតនៅលើភ្នំភឿង (Phuong) ទន្លេ លាន់ (Loan) ដ៏រ៉ូមែនទិច ភូមិឆ្នេរសមុទ្រ កាញ​យឿង (Canh Duong) (ស្រុក ក្វាង​ត្រាច ( Quang Trach)) ប្រៀបទៅ​នឹងនាវាចុះចតយុថ្កា នៅក្បែរឆ្នេរសមុទ្រ​ដែល​មានទឹកខៀវស្រងាត់។ ភូមិនេះគឺភូមិបុរាណមួយ​ក្នុង​ចំណោភូមិចំនួន ៨ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពីយូរអង្វែងនៃខេត្តក្វាងប៊ិញ (Quang Binh) ស្រាប់តែជាកន្លែងដែលរ៉ូមែនទិចនិងទាក់ទាញភ្ញៀវទេសចរដោយផ្ទាំងគំនូរដ៏ស្រស់ស្អាត។

ភូមិផ្ទាំងគំនូរ កាញយឿង (Canh Duong) គឺជាលទ្ធផលនៃគម្រោង“ ផ្ទាំងគំនូរ នាពេលអនាគត” របស់ក្រុមយុវជនមួយដែលកើតចេញពីបំណងចង់គាំទ្រប្រជាជនឱ្យមានឱកាសអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាបង្កើតគុណតម្លៃសិល្បៈ។ វិចិត្រករនិងស្ថាបត្យករ ង្វៀនវៀតយ៉ុង (Nguyen Viet Dung)  (កើតឆ្នាំ ១៩៨៤) ដែលទទួលបន្ទុកក្រុមវិចិត្រករវ័យក្មេងដែលកំពុងអនុវត្តគម្រោង “ ផ្ទាំងគំនូរ នាពេលអនាគត” បានចែករំលែកថា “ ផ្ទាំងគំនូរភាគច្រើននៅភូមិ កាញយឿង (Canh Duong) បានបង្កើតឡើង ដោយយើងបានស្វែងយល់នូវឯកសារពីផ្ទះប្រពៃណីក្នុងភូមិ កាញយឿង (Canh Duong) រូបថតរបស់អ្នកថតរូបនិងអ្នកប្រមូលមួយចំនួន បន្ទាប់មកយើងបានរចនាជា 3D សម្រាប់គំនូរ”

ភូមិ កាញយឿង (Canh Duong) នៅតែរក្សាបាននូវលក្ខណៈស្ថាបត្យកម្ម វប្បធម៌និងជំនឿជាច្រើននៃភូមិឆ្នេរសមុទ្រមួយ នៅតំបន់ភាគកណ្តាលដូចជា៖ ជញ្ជាំងផ្កាថ្មដែលមានអាយុកាលរាប់រយឆ្នាំ វត្តអារាមគោរពបូជាគ្រោងឆ្អឹងត្រីបាឡែនធំបំផុត នៅវៀតណាមនិងទីបញ្ចុះសពត្រីបាឡែនដ៏ពិសេស។

ចាប់ពីឆ្នាំ ២០១៨ ដោយមានប្រភពសង្គមនីយកម្មនិងជាពិសេសមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមន្ទីរទេសចរណ៍ខេត្តក្វាងប៊ិញ (Quang Binh)  ដោយការផ្តល់យោបល់ប្រកបដោយវិជ្ជាជីវៈរបស់មន្ទីរវប្បធម៌និងកីឡា រហូតមកដល់បច្ចុប្បន្ន គម្រោងនេះបានសម្រេចបានទំហំ ១.០០០ ម ២ ដែលមានផ្ទាំងគំនូររស់រវើកជាង ចំនួន ៥០  ផ្ទាំង បានរចនាតាមបែប 3D  ចាប់ពីប្រាសាទគោរពបូជាទៅដល់ភូមិ កាញយឿង (Canh Duong)។



ច្រកតូចមួយនៅភូមិ កាញយឿង (Canh Duong) មានពណ៌ស្រស់និងឆើតឆាយ ដោយផ្ទាំងគំនូរ។ រូបថត៖ ថុងហៃ/VNP


ផ្ទាំងគំនូរមួយដែលវិចិត្រករឆ្នើមបានប្រើជញ្ជាំងដុះស្លែ ដើម្បីគូរទេសភាពនៃអណ្តូងទឹកនៅក្នុងតំបន់ជនបទវៀតណាម។ រូបថត៖ ថុងហៃ/VNP



គំនូរមួយដែលគូរទិដ្ឋភាពភូមិនេសាទ នាពេលព្រឹកព្រលឹម ៗ ។ រូបថត៖ ថុងហៃ/VNP


ដូចភូមិឆ្នេរសមុទ្រដទៃទៀតនៃប្រទេសវៀតណាម ភូមិ កាញយឿង (Canh Duong) ក៏មានជំនឿលើការគោរពបូជាត្រីបាឡែនដែរ (ប្រជាជនធ្លាប់ហៅថាត្រីតា)។ មិនត្រឹមតែមានផ្ទាំងគំនូរត្រីបាឡែន នៅតាមរបងតែប៉ុណ្ណោះទេ។ ភូមិនេះក៏មានទីបញ្ចុះសពត្រីបាឡែន ដើម្បីបញ្ចុះត្រីនេះចំនួន ៣០ ក្បាលនៅច្រាំងនៃភូមិ កាញយឿង (Canh Duong) ។ រូបថត៖ ថុងហៃ/VNP


ភាពប៉ិនប្រសប់របស់វិចិត្រករ ដែលបង្ហាញយ៉ាងច្បាស់លាស់ក្នុងផ្ទាំងគំនូរដែលស្ថិតនៅក្បែរបង្អួចនៅក្នុងភូមិខាឌឿង (Canh Duong)។ រូបថត៖ ថុងហៃ/VNP


ផ្ទាំងគំនូរនៅលើជញ្ជាំងបានបង្ហាញនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ កាញយឿង (Canh Duong) ដើម្បីបង្កើតភាពស្រស់ស្អាតនៃភូមិសមុទ្របុរាណ។ រូបថត៖ ថុងហៃ/VNP


ដោយគំនូរដែលធ្វើឱ្យទិដ្ឋភាពនៃភូមិ កាញយឿង (Canh Duong) ហាក់ដូចជាបើកទំលាយនិងរ៉ូមែនទិច ចម្រុះពណ៌ស្រស់ឆើតឆាយ។ រូបថត៖ ថុងហៃ/VNP


ទិដ្ឋភាពនូវជីវភាពរស់នៅរបស់ប្រជាជននៅតាមឆ្នេរសមុទ្របានបង្ហាញនៅលើជញ្ជាំងផ្ទះមួយ នៅភូមិ កាញយឿង (Canh Duong) ។ រូបថត៖ ថុងហៃ/VNP


ជំនឿលើការគោរពបូជាត្រីបាឡែន (របាំជិះទូក) និងបំណងប្រាថ្នាចង់ទៅនេសាទនៅលំហរសមុទ្រ ដែលបានបង្ហាញក្នុងផ្ទាំងគំនូរនៅភូមិ កាញយឿង (Canh Duong) ។ រូបថត៖ ថុងហៃ/VNP


ក្នុងកំឡុងពេលសង្រ្គាមតស៊ូប្រឆាំងនឹងការឈ្លានពានរបស់បារាំង ប្រជាជននៅភូមិ កាញយឿង (Canh Duong) បានកសាងមាតុភូមិរបស់ពួកគេទៅជាភូមិប្រយុទ្ធគំរូមួយ តាមរបៀបសង្រ្គាមប្រជាជន ដោយការវាយលុកទាំងតូចទាំងធំជាង ១២០ ដែលក្នុងនោះបានយកឈ្នះការវាយលុកដ៏ធំចំនួន ៤។ នៅក្នុងរូបថត៖ ផ្ទាំងគំនូរពណ៌នាអំពីទិដ្ឋភាពនូវការប្រយុទ្ធរបស់អ្នកភូមិខា កាញយឿង (Canh Duong) ក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងបារាំង។ រូបថត៖ ថុងហៃ/VNP
 

រូបគំនូរបានគូរដោយផ្ទាល់នៅលើជញ្ជាំងផ្ទះឬរបង។ ដោយភាពល្អិតល្អន់និងការហ្មត់ចត់ វិចិត្រករបានពណ៌នារឿងរ៉ាវអំពីដំណើរការនៃការបង្កើត ការអភិវឌ្ឍនិងប្រពៃណី តាំងពីការបង្កើតភូមិរហូតដល់ភាពស្រស់ស្អាតនៃវីរភាពបដិវត្តន៍ក្នុងសង្គ្រាមតស៊ូរបស់អ្នកភូមិ កាញយឿង (Canh Duong) ដូចជាគំនូរ៖ កាញយឿង (Canh Duong)  - ប៉មដាក់កាំភ្លើងធំជាដែកថែប; កងសេនាជនវាយឈ្លបត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងការប្រយុទ្ធ នៅរបងភូមិ។ រួមជាមួយនោះគឺទេសភាពធម្មជាតិដ៏រ៉ូមែនទិចនិងជីវិតរស់នៅ នៅលើកំពង់ផែ ក្រោមទូកប្រកបដោយអ៊ូអរ ក្នុងភូមិនេសាទ។ ប្រធានបទនេះបានបង្ហាញយ៉ាងរស់រវើក ក្នុងផ្ទាំងគំនូរ៖ ផ្សារត្រីនៅពេលព្រឹក; ក្រុមនាវាមានស្ថិរភាព នៅកណ្តាលលំហរសមុទ្រ; អ្នកនេសាទបង់សំណាញ់ នៅពេលព្រឹក ...

ភូមិ កាញយឿង (Canh Duong) គឺជាភូមិឆ្នេរសមុទ្របុរាណមួយដែលបានបង្កើតឡើង អស់រយៈពេល ៤០០ ឆ្នាំមកហើយ។ ភូមិនេះទទួលបានកិត្តិយសពីរដងពីរដ្ឋដែលគឺ៖វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងបារាំងនិងប្រឆាំងនឹងអាមេរិក។

ក្រៅពីនេះមានផ្ទាំងគំនូរដែលពិពណ៌នាអំពីប្រពៃណី វប្បធម៌សមុទ្រ ដូចជា៖ ពិធីបុណ្យប្រណាំងទូកនៅលើដងទន្លេលាន់ (Loan) បុណ្យបួងសួងសុំទទួលបានផលនេសាទជាច្រើនសន្ធឹកសន្ធាប់ ... និងរឿងរ៉ាវអំពីមនុស្សធម៌និងមនោសញ្ចេតនារវាងប្រជាជនក្នុង ភូមិកាញយឿង (Canh Duong) ដូចជា៖ គំនូរត្រី បង្គា ផ្កាថ្ម ខ្យង សារាយសមុទ្រ និងរឿងនិទានទាក់ទងនឹងសមុទ្រ ...

ផ្ទះចាស់ ជញ្ជាំងធ្វើពីផ្កាថ្មនៅតែដុះស្លែពណ៌បៃតងដែលបង្ហាញក្នុងគំនូរដោយចម្រុះពណ៌។ តាមរយៈស្នាមគូរ ភូមិកាញយឿង (Canh Duong) និងប្រជាជនក្នុងភូមិ បានលេចចេញប្រកបដោយភាពស្និទ្ធស្នាល សាមញ្ញ អង់អាចក្លាហាន។ ដើរលើវិថីដែលមានផ្ទាំងគំនូរ ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅរស់ក្នុងប្រវត្តិសាស្ត្រនិងប្រពៃណីរបស់ប្រជាជននៅភូមិសមុទ្រ។ ពោលគឺផ្ទាំងគំនូរនិមួយៗ បានប្រៀបដូចជាដំណាក់កាលមួយជាប្រវត្តិសាស្រ្តដែលជាពេលវេលាដ៏សាមញ្ញតែគួរឱ្យចាប់អារម្មណ៍ មានរឿងរ៉ាវអំពីជីវិតដ៏ជ្រាលជ្រៅនិងមានអត្ថន័យ។

ប្រហែលជាដោយសារហេតុផលនេះហើយ ភូមិកាញយឿង (Canh Duong)  បានមន្ទីរទេសចរណ៍ខេត្តក្វាងប៊ិញ (Quang Binh) ជ្រើសរើសជាភូមិទេសចរណ៍គំរូនៅក្នុងដំណើរការទេសចរណ៍នៃឧទ្យានទូកកន្ត្រក តាមបណ្តោយឆ្នេរសមុទ្រនៃស្រុក ក្វាយត្រាច ( Quang Trach) ៕

អនុវត្ត៖​ ថុង​ហៃ
ប្រែសម្រួលដោយង្វៀនយ៉ាង

 






 

បណ្តាអត្ថបទបានផ្សាយ