01/03/2021 00:01 GMT+7 Email Print Like 0

ភូគ្វឹក (Phu Quoc) - ទីក្រុងនៃក្តីសុបិន្ត

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវៀតណាមមានកោះមួយ​ស្ថិត​នៅលំហរសម្រុទ្រ​ដែល​ត្រូវបានតំឡើង​ជាអង្គភាពរដ្ឋបាលថ្នាក់ក្រុងដោយ​​មានមូលដ្ឋានច្បាប់យ៉ាង​ពេញ​លេញ​។ ការតំឡើង​កោះភូគ្វឹក (Phu Quoc)ក្លាយជាទីក្រុង​កោះដំបូងបង្អស់របស់ប្រទេស​វៀតណាមមិនត្រឹមតែជារបត់សំខាន់​មួយ​ដែ​លបង្កើតមូលដ្ឋាន​​សម្រាប់​ការ​នាំ​ឲ្យ​កោះ​​ដែល​​បាន​ចាត់​ទុក​ថា“កោះពេជ្រ” មួយ​នេះ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទេសចរណ៍និងសេវាកម្មក្នុងតំបន់និងលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ក៏​បង្ហា​ញចក្ខុវិស័យយុទ្ធសាស្ត្រ​របស់ប្រទេសវៀតណាមក្នុងទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយ​រួមផ្សំជាមួយការធានា​សន្តិសុខការ​ពារ​ជាតិនៅ​តំបន់​កោះទាំង​ឡា​យទៀត​​​ផ​ង​។

ពីឋានសួគ៌នៅលំហរសមុទ្រ ...
 

ពីលើយន្ដហោះបើមើលតាមបង្អួចតូចកោះភូគ្វឹក (Phu Quoc)ហាក់ដូចជាក្តោងធំមួយនៅលំហសមុទ្រ។ សូម្បីតែភ្ញៀវដែលអង្គុយក្បែរខ្ញុំ ជាបុរសចំណាស់ម្នាក់ មានការប្រៀបធៀបគួរឱ្យចាប់អារម្មណ៍ថា កោះភូគ្វឹក (Phu Quoc)មានរាងដូចជាទិ្វបអាមេរិកខាងត្បូងតូចមួយ។

ចេញពីអាកាសយានដ្ឋានខ្ញុំបានជិះតាក់ស៊ីទៅកាន់រមណីយដ្ឋាន Sea Star Resortជារមណីយដ្ឋានតូចមួយបានរៀបចំតាមបែបគ្រួសារដែលមានទីតាំងនៅសង្កាត់យឿងដុង (Duong Dong) ស្ថិតនៅចំកណ្តាលក្រុងភូគ្វឹក (Phu Quoc)។ ឡានបើកតាមបណ្តោយផ្លូវត្រឹនហឹងដាវ (Tran Hung Dao)ដែលជាផ្លូវធំតាមបណ្តោយឆ្នេរខាងលិចកោះ។

ធ្វើដំណើរតាមបណ្តោយជិត ៥០ គីឡូម៉ែត្រពីខាងត្បូងទៅខាងជើងនៃកោះនេះស្ទើរតែគ្រប់ទីកន្លែងមានឆ្នេរខ្សាច់ស្រស់ស្អាតនិងមានទេសភាពសមុទ្រស្រស់បំព្រងដូចជាឆ្នេរសៅ (Sao) ឆ្នេរដាយ (Dai) ឆ្នេរត្រឿង (Truong) ឆ្នេរ ហ្វាញយ៉ឹវ (Ghanh Dau) ឆ្នេរខេម (Khem) ឆ្នេរធើម (Thom) ជាដើម។



កាណូសដឹកជញ្ជូនអ្នកទេសចរទៅកាន់កោះម៉ៃរូត (May Rut) នេះគឺជាកោះមួយក្នុងចំណោមកោះដែលស្រស់ស្អាតបំផុតនៅភូគ្វឹក (Phu Quoc)។ រូបថត៖ ង្វៀនលន់


ភូគ្វឹក (Phu Quoc)មានភាពល្បីល្បាញដោយសារឆ្នេរស្អាតៗជាច្រើនដែលជាកន្លែងមានកម្មវិធីកម្សាន្តជាច្រើន។ រូបថត៖ ឡេមិញ


ភូគ្វឹក (Phu Quoc)មានភាពល្បីល្បាញ ដោយសារដើមដូងដ៏ស្រស់ស្អាតលាតសន្ធឹងទៅឆ្នេរសមុទ្រ។ រូបថត៖តឹតសើន


អ្នកទេសចរមានភាពសប្បាយរីករាយនៅពេលលេងក្នុងឧទ្យានទឹកឧទ្យានហន់ធើម (Hong Thom) ដែលវិនិយោគដោយ Sun Group ។ រូបថត៖ ឯកសារ


អ្នកទេសចរចែវទូក Kayak ងូតទឹកក្នុងទឹកសមុទ្រពណ៌ខៀវថ្លា។ រូបថត៖ ង្វៀនលន់


វត្តទ្រុកឡឹម(Truc Lam) (ត្រូវបានគេស្គាល់ថាជាវត្តហូគ្វឹក (Ho Quoc)) គឺជាទិសដៅទេសចរណ៍ខាងព្រលឹងវិញ្ញាណរបស់ភូគ្វឹក (Phu Quoc)។ រូបថត៖ ង្វៀនលន់


កំពង់ផែត្រូវបានគេកសាង ដើម្បីជួយដល់អ្នកទេសចរនាវាទេសចរណ៍ស្វែងរកកោះតូចៗរាប់សិបកន្លែងដែលស្ថិតជុំវិញកោះធំ។ រូបថត៖ តឹតសឺន


អ្នកទេសចរដើរលេងនៅផ្សាររាត្រីភូគ្វឹក (Phu Quoc)។ រូបថត៖ ឡេមិញ


Vinpearl Safari Phu Quoc គឺជាការសាកល្បងដ៏រីករាយសម្រាប់អ្នកដែលចូលចិត្តស្វែងយល់សត្វព្រៃ។ រូបថត៖ តឹតសឺន


ឧទ្យានបាតសមុទ្រ Vinpearl Phu Quoc ត្រូវបានសាងសង់ឡើងយ៉ាងធំទូលាយដើម្បីជួយអ្នកទេសចរសម្របខ្លួននៅក្នុងមហាសមុទ្រដ៏ធំ។ រូបថត៖ ង្វៀនលន់
 

ជីវភាពរស់នៅនៅភូគ្វឹក (Phu Quoc)គឺពោរពេញទៅដោយវប្បធម៌នៃតំបន់សមុទ្រដោយមានភូមិនេសាទកំពង់ផែនេសាទនិងភូមិសិប្បកម្មបុរាណដែលមានជាយូរមកហើយដូចជាធ្វើគុជខ្យងទឹកត្រីនិងម្រេច ... ការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរប្រហែលជាម្ហូបអាហារនៅទីនេះ ដោយមានមុខម្ហូបស្រស់និងឆ្ងាញ់ជាច្រើនក្នុងតម្លៃសមរម្យនិងមានរសជាតិពិសេស។
 

ភូគ្វឹក (Phu Quoc) ក៏ជាកោះមួយដែលត្រូវបានរកឃើញពីសម័យស្តេច ង្វៀន (Nguyen) (សតវត្សរ៍ទី ១៨) អ្នកស្រុកបានរស់នៅអស់រយៈពេលជាយូរមកហើយដូច្នេះនៅតែមានវត្ថុបុរាណវប្បធម៌និងប្រវត្តិសាស្ត្រជាច្រើនដែលឆ្លុះបញ្ចាំងពីជីវិតវប្បធម៌របស់ប្រជាជននៅក្នុងតំបន់។ 

វាមិនមែនជារឿងចៃដន្យទេ ដែលកោះភូគ្វឹក (Phu Quoc) តែងតែទទួលបានការកោតសរសើរពីកាសែតធំ ៗ ជាច្រើនដូចជា Forbes, CNN និង Telegraph ដែលជាគោលដៅទេសចរណ៍គួរតែមកទស្សនា។ កាលពីឆ្នាំ ២០២០ កោះភូគ្វឹក (Phu Quoc) ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមគោលដៅលេចធ្លោជាងគេទាំង ២៥ ដែលប្រកាសដោយគេហទំព័រផ្តល់ប្រឹក្សាយោបល់ផ្នែកដំណើរកម្សាន្តដ៏ល្បីល្បាញបំផុតរបស់ពិភពលោកគឺ TripAdvisor ។ កាលពីមុននៅឆ្នាំ ២០១៩ គេហទំព័រទសចរណ៍នៃទូរទស្សន៍ CNN បានជ្រើសរើសកោះភូគ្វឹក (Phu Quoc) ជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតទាំង ១៩ នៅអាស៊ីពីព្រោះនៅទីនេះមានឆ្នេរស្អាតជាងគេនៅអាស៊ីអាគ្នេយ៍។ 

ហើយគេហទំព័រនេះក៏បានជ្រើសរើសកន្លែងនេះជាគោលដៅ ១ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ៥ ដែលគួរតែមកទស្សនាម្តងក្នុងមួយជីវិតនៅអាស៊ី - ប៉ាស៊ីហ្វិកនារដូវស្លឹកឈើជ្រុះ។ ហើយអ្នកនិពន្ធ Venus Wong មកពី Telegraph (ចក្រភពអង់គ្លេស) មានការកោតសរសើរយ៉ាងខ្លាំងចំពោះទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រទ្រឿង (Truong)និងម្ហូបក្តាមដ៏ឈ្ងុយឆ្ងាញ់ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរលកវិនិយោគដែលកំពុងរីកចម្រើននៅកោះភូគ្វឹក (Phu Quoc)ក៏បានធ្វើឱ្យកោះពេជ្រនេះមានមុខមាត់ថ្មីនិងទំនើបជាមួយនឹងរមណីយដ្ឋាននិងកន្លែងកម្សាន្ត ឆ្លើយតបនឹងលក្ខណៈអន្តរជាតិជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរប្រណីតមួយចំនួនធំដូចជា Vinpearl Land, Sun World Hon Thom Nature Park, Vinpearl Safari, Casino Phu Quoc, An Thoi - Hon Thom Cable Car

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះចំនួនភ្ញៀវទេសចរទៅកោះភូគ្វឹក (Phu Quoc)កើនឡើង ២០-៣០% ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាលនៃ Covid-19 បានកើតឡើងកោះភូគ្វឹក (Phu Quoc)បានស្វាគមន៍ភ្ញៀវជិត ៦ លាននាក់ដែលក្នុងនោះភ្ញៀវអន្តរជាតិជិត ១ លាននាក់។ នោះបង្ហាញពីសក្តានុពលទេសចរណ៍របស់កោះភូគ្វឹក (Phu Quoc) ពិតជាធំណាស់ហើយទិសដៅសម្រាប់កោះនេះក្លាយជា“ឋានសួគ៌” នៅលើសមុទ្រនឹងមិនឆ្ងាយប៉ុន្មានទេ។

មកកាន់ទីក្រុងដែលគួរអោយចាប់អារម្មណ៍នៅមហាសមុទ្រ

ដើម្បីធ្វើឱ្យកោះភូគ្វឹក (Phu Quoc)ឆាប់ក្លាយជាឋានសួគ៌ទេសចរណ៍ និងប្រៀបធៀបទៅនឹងកោះ Phukhet កោះBali ក្នុងតំបន់ឬឆ្ងាយទៀតដូចជាMaldives, Hawaii, Venice… ឬមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងសេវាកម្មឈានមុខគេនៅលើពិភពលោកដូចជាហុងកុងម៉ាកាវនៃប្រទេសចិន កោះដ៏ស្រស់ស្អាតនេះចាំបាច់ត្រូវស្លៀកពាក់អាវថ្មីជំនួសអាវចាស់ដែលបានចង្អៀតនិងចាស់ហួសសម័យហើយ។ ដូច្នេះនៅថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តអំពីការបង្កើតទីក្រុងភូគ្វឹក (Phu Quoc) នៃខេត្តគៀនយ៉ាង (Kien Giang)ដែលជាការបង្កើតរបត់មួយដ៏ធំសម្រាប់កោះមានទំហំជិត ៦០០ គីឡូម៉ែត្រក្រឡានិងមានប្រជាជនជិត ១៨០,០០០ នាក់។ ប្រការមួយនេះឲ្យមានឱកាសដើម្បីផ្លាស់ប្តូរ ដោយមិនត្រឹមតែក្លាយជាឋានសួគ៌ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទេសចរណ៍និងសេវាកម្មឈានមុខគេនៅក្នុងតំបន់និងនៅលើពិភពលោក ផងដែរ។

ថ្លែងក្នុងពិធីប្រកាសបង្កើតទីក្រុភូគ្វឹក (Phu Quoc)  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោកទ្រឿងហ័រប៊ិញ (Truong Hoag Binh)មានប្រសាសន៍ថាផែនការអភិវឌ្ឍភូគុកត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងរយៈពេលយ៉ាងតិច ៥០ ឆ្នាំឬច្រើនជាងនេះដើម្បីឆ្លើយតបនឹងតម្រូវការនៃអភិវឌ្ឍនាពេលឆាប់ៗនេះ និងក្នុងរយៈពេលវែង។ បង្កើតលក្ខខណ្ឌសម្រាប់ភូគ្វឹក (Phu Quoc) អភិវឌ្ឍទៅជាមជ្ឈមណ្ឌលទេសចរណ៍និងពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសតំបន់និងពិភពលោកដែលមានសរសរស្តម្ភសំខាន់ៗចំនួន ៤ គឺឧស្សាហកម្មកម្សាន្តទេសចរណ៍រមណីយដ្ឋានសេវាកម្មធនាគារហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសមុទ្រ។ នាពេលឆាប់ៗនេះចាំបាច់ត្រូវសិក្សានិងស្នើឱ្យបង្កើតយន្តការគោលនយោបាយជាក់លាក់សម្រាប់ភូគ្វឹក (Phu Quoc)  ដូចជា៖ គំរូនៃរដ្ឋបាលកោះ យន្តការគោលនយោបាយដើម្បីទាក់ទាញវិនិយោគិនធំៗ ដែលមានសមត្ថភាពពិតប្រាកដ ...



កន្ត្រក់ខ្សែកាប ហន់ធើម (Hon Thom)គឺជាកន្ត្រក់ខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោកដែលវិនិយោគដោយ Sun Group ។ ប្រព័ន្ធទាំងមូលមានស្ថានីយចំនួន ២ សសរខ្សែកាបចំនួន ៦ និងទូកន្ត្រក់ចំនួន ៦៩ ក្នុងទូកន្ត្រក់នីមួយៗអាចផ្ទុក ៣០ នាក់ប្រតិបត្តិការក្នុងល្បឿនអតិបរមា ៨.៥ ម៉ែត្រ / វិនាទី។ ការធ្វើដំណើរតាមកន្ត្រក់ខ្សែកាប ហន់ធើម ( Hon Thom) មានរយៈពេលខ្លី មានតែ ១៥ នាទីទេ ដែលជំនួស ៣០ នាទីបើធ្វើដំណើរតាមទូកកាណូនៅលើសមុទ្រ។ រូបថត៖តឹតសឺន



រមណីដ្ឋាន Premier Residences Phu Quoc Emerald Bay Resort មានទីតាំងស្ថិតនៅលើឆ្នេរខេម (Khem)សង្កាត់អានធើយ (An Thoi)ទីក្រុងភូគ្វឹក (Phu Quoc)  ។ រូបថត៖ ឡេមិញ


ជ្រុងមួយនៃទី Sun Grand City អានធើយ (An Thoi)  នៅតំបន់ភាគខាងត្បូងនៃភូគ្វឹក (Phu Quoc)។ រូបថត៖ តឹត សឺន


តំបន់ភាគខាងជើងនៃកោះភូគ្វឹក (Phu Quoc)  ត្រូវបានអភិវឌ្ឍជាលក្ខណៈទ្រង់ទ្រាយធំដោយសារមានគម្រោងជាច្រើនរបស់ Vingroup។ រូបថត៖ តឹតសឺន


រមនីយដ្ឋាន Premier Village Phu Quoc ជួយអ្នកទេសចរមានការស្វែងយល់និងសម្រាក់លំហែកាយយ៉ាងពិសេសក្នុងធម្មជាតិស្ងប់ស្ងាត់។ រូបថត៖ ឯកសារ

ការដែលកោះភូគ្វឹក (Phu Quoc) ក្លាយជាទីក្រុងកោះដំបូងបង្អស់របស់ប្រទេសដែលមានគោលនយោបាយទាក់ទាញការវិនិយោគបានធ្វើឱ្យតំបន់ទីក្រុងទំនើបជាច្រើនត្រូវបានសាងសង់។ រូបថត៖ ឯកសារ
 

ភូគ្វឹក (Phu Quoc)  មានភាពល្បីល្បាញដោយសារមានទឹកត្រីពិសេស។ រូបថត៖តឹតសឺន


ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូគ្វឹក (Phu Quoc) ផ្តោតលើការអភិវឌ្ឍមុខរបបតាមបែបប្រពៃណីរួមមានការចិញ្ចឹមនិងការខ្យងនិងយកគុជខ្យង។ រូបថត៖ ឡេមិញ


ជារៀងរាល់ឆ្នាំអាកាសយានដ្ឋានអន្តរជាតិភូគ្វឹក (Phu Quoc)  ស្វាគមន៍ភ្ញៀវទេសចររាប់លាននាក់មកទស្សនា និងស្វែងរកឱកាសវិនិយោគ។ រូបថត៖ ង្វៀនលន់
 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមុននឹងក្លាយជាទីក្រុងតម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍នៅភូគ្វឹក (Phu Quoc)  ពិតជាបានផ្ទុះឡើងហើយ។ ចំណុចភ្លឺដំបូងត្រូវតែរ៉ាប់បញ្ចូលគឺជាគម្រោងសាងសង់ថ្មីនៃអាកាសយានដ្ឋានអន្តរជាតិភូគ្វឹក (Phu Quoc)  នៅកណ្តាលកោះដែលមានលទ្ធភាពទទួលយន្តហោះជាច្រើនប្រភេទនិងមានទំហំធំភាគនិងមានជើងហោះហើរត្រង់ជាច្រើនមកពីបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប។ ទន្ទឹមនឹងនោះផ្លូវចរាចរណ៍សមុទ្រក៏ត្រូវបានវិនិយោគដើម្បីសាងសង់កំពង់ផែអន្តរជាតិដែលអាចស្វាគមន៍នាវាទេសចរណ៍ឈានមុខគេនៅលើពិភពលោកដែលដឹកជញ្ជូនអ្នកដំណើរពី ៥,០០០-៦,០០០ នាក់មកទស្សនាកោះ។

របត់មួយទៀតគឺគម្រោងទាញខ្សែភ្លើងក្រោមសមុទ្រវែងបំផុតនៅអាស៊ីអាគ្នេយ៍ដែលមានប្រវែង ៥៧ គីឡូម៉ែត្រដើម្បីផ្គត់ផ្គង់ថាមពលដល់ភូគ្វឹក (Phu Quoc)  ។ មានអគ្គីសនីការអភិវឌ្ឍសេដ្ឋកិច្ចការអភិវឌ្ឍសង្គមនិងការទាក់ទាញការវិនិយោគរបស់ភូគ្វឹក (Phu Quoc)  ពិតជាបានរីកច្រើន។ តំបន់ទីក្រុងឆ្នេរសមុទ្រដ៏ប្រណីតជាច្រើនត្រូវបានសាងសង់ឡើង


ចាប់យកឱកាសនេះក្រុមហ៊ុនសេដ្ឋកិច្ចជាច្រើនដូចជា Vingroup, Sungroup, BIMgroup, CEOgroup, MIKgroup, Milltol... បានចាក់ដើមទុនចូលក្នុងគម្រោងធំ ៗ ជាច្រើននៅលើកោះនេះ។ រហូតមកដល់ពេលនេះភូគ្វឹក (Phu Quoc)  បានទាក់ទាញគម្រោងចំនួន ៣៧២ គម្រោងដោយមានទុនវិនិយោគសរុបប្រមាណ ១៦,៥ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មានច្រើនជាង ៣០ គម្រោងដោយមានដើមទុនជាង ៣០០ លានដុល្លារ។ ហេតុដូច្នេះហើយនៅលើតំប់សមុទ្រដ៏ស្រស់ស្អាតនៃកោះភូគ្វឹក (Phu Quoc)  ពេលនេះមានមជ្ឈមណ្ឌលរមណីយដ្ឋានប្រណីតជាច្រើនរបស់យីហោទេសចរណ៍លំដាប់អន្តរជាតិដូចជា Marriott, Intercontinental, Hyatt, Movenpick, Novotel...

យោងតាមលោក ហ្វ៊ី ក្វាងហ៊ុង (Huynh Quang Hung)ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងភូគ្វឹក (Phu Quoc)  បានអោយដឹងថាអ្នកវិនិយោគមកកោះភូគ្វឹក (Phu Quoc) បច្ចុប្បន្នកំពុងទទួលបាននូវយន្តការ និងគោលនយោបាយ គោលការណ៍អនុគ្រោះល្អបំផុតដែលរដ្ឋាភិបាលបានអនុញ្ញាត។ ទីក្រុងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយមន្ទីរនិងស្ថាប័ននានារបស់ខេត្តដើម្បីស្នើរដ្ឋាភិបាលនូវយន្តការនិងគោលនយោបាយល្អប្រសើរជាងមុនជាពិសេសគោលនយោបាយស្ដីពីការជួលដីធ្លីការប្រើប្រាស់ដីធ្លីការធ្វើដំណើរចូល... ដើម្បីទាក់ ទាញវិនិយោគិនមកភូគុកហើយនាំកោះភូគ្វឹក (Phu Quoc)  ក្លាយជាទីក្រុងកោះល្បីៗលើពិភពលោក./.

ទីក្រុងភូគ្វឹក (Phu Quoc) មានផ្ទៃដី៥៨៩,២៣ គីឡូម៉ែត្រក្រឡា ដែលធំជិតប្រទេសកោះសិង្ហបុរីដែលមានទីតាំងជាប់នឹងទីក្រុងហាទៀន(Ha Tien)ស្រុកកៀនលឿង (Kien Luong)  (ខេត្តគៀនយ៉ាង) (Kieng Giang) ; ឈូងសមុទ្រថៃនិងកម្ពុជា។ នៅក្នុងដែនទឹកនៃភូគ្វឹក (Phu Quoc) ក្រៅពីកោះធំ បន្ថែមមានកោះតូចចំនួន ២២ ផ្សេងគ្នាដូចជាកោះធើម (Thom) កោះយ៉ាំម (Dam)កោះ សឿង (Xuong) កោះក្រចកដៃ កោះមៃរូត(May Rut…ដែលបង្កើតទេសភាពដ៏ទាក់ទាញ។ បន្ទាប់ពីត្រូវបានបង្កើតឡើងទីក្រុងភូគ្វឹក (Phu Quoc)មានសង្កាត់ចំនួន ២ និងឃុំចំនួន ៧ មានប្រជាជនចំនួន ១៧៩,៤៨០ នាក់.

 

អត្ថបទ៖ ថាញហ័រ
រូបថត៖ ង្វៀនលន់ តឹតសើន ឡេមិញនិងឯកសាររបស់ Sungroup
បកប្រែដោយង្វៀនយ៉ាង


បណ្តាអត្ថបទបានផ្សាយ