22/05/2020 22:35 GMT+7 Email Print Like 0

ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)

កុលាលភាជន៍​ជូដូវ (Chu Dau)​ ជា​ពាណិជ្ជសញ្ញា​ដែល​បានភាព​​សាយ​ភាយ​ និង​តភ្ជាប់​ភាពប្រណីត ​នៃ​ភូមិ​របរ​កុលាលភាជន៍​ នាំ​ផលិតផល​កុលាលភាជន៍​​​សេរ៉ាមិច​​​ប្រពៃណី​វៀតណាម​ ទៅដល់​ប្រជាជន​វៀត​ណាម​​និង​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​។​

កុលាលភាជន៍​ជូ​ដូវ​ (Chu Dau) ជា​ប្រភេទ​កុលាលភាជន៍​​បុរាណ​មួយ​របស់វៀតណាម​ ដែលមានអាយុកាល​នៅ​សតវត្សរ៍​ទី​១២ អភិវឌ្ឍន៍​រុង​រឿង​នៅ​សតវត្សរ៍​ទី១៤​និងទី​១៥ ​ សាប​រលាប​នៅ​សតវត្សរ៍​ទី​១៧ ជាមួយនឹង​ប្រវត្តិ​ជិត​៦០០ឆ្នាំ ប្រភេទកុលាលភាជន៍​នេះ​ បាន​រកឃើញ​នៅ​ឆ្នាំ​៨០នៃសតវត្សរ៍​ទី​២០ ពី​ថូផ្កា​តាំងនៅ​សារមន្ទីរ​​ Topaki Saray, Istanbul ទួគី​ ​ជា​ទីកន្លែងដែល​មាន​កំណត់ត្រា​នៃ​លោក​ស្រីជា​​គ្រូដើម​នៃមុខ​​របរ​កុលាលភាជន៍​ជូ​ដូវ​ (Chu Dau) ប៊ូយ​ ធី​ហ៊ី (Bui Thi Hy)។

យល់​ឃើញ​អត្ថន័យ​និង​តម្លៃ​ នៃ​កុលាលភាជន៍​ជូដូវ (Chu Dau)​ នៅ​ឆ្នាំ​២០០១ អគ្គក្រុមហ៊ុន​ពាណិជ្ជកម្ម​ហាណូយ​ - ​ក្រុមហ៊ុន​ភាគហ៊ុន​ Hapro (សមាជិក​សម្ពន្ធ​ក្រុម​ហ៊ុន​ BRG ) បាន​បង្កើត​ក្រុមហ៊ុន​​កុលាលភាជន៍​ជូដូវ (Chu Dau)​ ជាមួយ​នឹង​បេសកកម្ម​ស្តារ​ឡើងវិញ​នូវ​ប្រភេទ​កុលាលភាជន៍​បុរណ​ ដែល​បាន​បាត់បង់ទៅ​ កសាង​ជូដូវ (Chu Dau) ​ក្លាយជា​ពាណិជ្ជសញ្ញា​​កុលាលភាជន៍​ប្រើប្រាស់លំដាប់​ខ្ពស់​​ ​នៅ​ទីផ្សារ​ក្នុង​ស្រុក​និង​នាំ​ចេញ​ ទន្ទឹមនោះ​អភិវឌ្ឍន៍​​​តំបន់​ភូមិ​របរ​ជនបទ​ជូដូវ (Chu Dau)​ ឃុំ​ថៃ​តឹន (Thai Tan)​​ ក្លាយ​ជា​ទីកន្លែង​ទេសចរណ៍​កុលាលភាជន៍​។​



រោង​ចក្រ​ផលិត​កុលាលភាជន៍​ ក្រុមហ៊ុន​ភាគហ៊ុន​កុលាលភាជន៍​ជូដូវ (Chu Dau)​ បាន​ស្តារ​ឡើង​វិញ​និង​អភិវឌ្ឍន៍ប្រភេទ​កុលាលភាជន៍​ជូដូវ (Chu Dau)​ ដែលមាន​ប្រវត្តិ​ជាង​៦០០​ឆ្នាំ​។​ រូបថត៖ ទ្រិញ​ប៊ូ


 សិប្បករ​កុលាលភាជន៍​ជូដូវ (Chu Dau)​ ឃ្មាត​ខ្មី​គូរ​ក្បាច់​រចនា​លើ​ថូផ្កា​​កុលាលភាជន៍​ថ្មី​។​ រូបថត៖ ទ្រិញ​ប៊ូ


តុបតែង​វិចិត្រសិល្បៈ​សម្រាប់​កុលាលភាជន៍​​ដោយ​វិធី​គូរជា​គំរូ​។​ រូបថត៖ ទ្រិញ​ប៊ូ


 តាក់តែង​ដោយ​បច្ចេកទេស ​នៅលើ​ផលិតផល​​ចាន​កុលាលភាជន៍​ជូដូវ (Chu Dau)​។ ​រូបថត៖ ទ្រិញ​ប៊ូ


ផលិតផល​ ​ពីង​ ថូផ្កា​​កុលាលភាជន៍ កំពុង​បាន​កម្មករ​លាយ​ពណ៌​កាចា​។ រូបថត៖ ទ្រិញ​ប៊ូ


ក្រុមហ៊ុនភាគហ៊ុន​កុលាលភាជន៍​ជូដូវ (Chu Dau)​ បានទាក់ទាញ​​ពលករ​នៃ​ភូមិ​របរ​កុលាលភាជន៍​ជាង​៥០០នាក់ ចូលរួម​ធ្វើការ​។ រូបថត៖ ទ្រិញ​ប៊ូ


នៅលើ​ថូកុលាលភាជន៍​ គឺ​ជា​ក្បាច់រចនា​ ពាំនាំ​លក្ខណៈ​វប្បធម៌​ប្រពៃណី​។ រូបថត៖ ទ្រិញ​ប៊ូ


 រូបភាព​ត្រី​ឆ្ពិន​មាស ​បាន​គូរ​នៅ​លើ​ថូ​កុលាលភាជន៍ ​ជាប្រធានបទ​វប្បធម៌​ប្រជាប្រិយ​មួយ​ ដែល​ធ្លាប់​ស្គាល់​នៅលើ​កុលាលភាជន៍​ជូដូវ (Chu Dau)​។ រូបថត៖ ទ្រិញ​ប៊ូ


 ជ្រុង​​មួយ​នៃ​ផលិតផល​​កុលាលភាជន៍​ថ្មី​​ ត្រៀម​យកទៅ​ដុត​។ រូបថត៖ ទ្រិញ​ប៊ូ

 

ក្រុមហ៊ុន​កុលាលភាជន៍​ជូដូវ (Chu Dau)​ ​ស្តារ​ឡើង​វិញ​​​នូវ​កុលាលភាជន៍​បុរាណ​គំរូ​​រាប់​ពាន់​គ្រឿង​ ជាមួយ​នឹង​រូប​សណ្ឋាន​​​ ខ្នាត ​ផ្សេងៗ​។ ប្រភេទ​កុលាលភាជន៍​​ជូដូវ (Chu Dau) ​រួមមាន៖ កុលាលភាជន៍​​ចេតនាភាព​ ថូ​ផ្កា​ កុលាលភាជន៍​​តុបតែង កុលាលភាជន៍​ហុង​ស៊ុយ​ កុលាលភាជន៍ប្រើប្រាស់ វត្ថុ​អំណោយ​ ប៉ាន​តែ​ជាដើ​ម​។ល។ បាន​​មាន​វត្តមាន​នៅ​ពិធី​បុណ្យ​ ផ្សារណាត់​ តាំងពិព័រណ៍​​ក្នុង​ស្រុក​និង​បរទេស​។
 

​ក្រុមហ៊ុន​ភាគ​ហ៊ុនកុលាលភាជន៍​ជូដូវ (Chu Dau)​៖
រោង​ចក្រ​ផលិត​និង​បន្ទប់តាំងពិព័រណ៍
អាសយដ្ឋាន​៖ ឃុំ​ថៃ​តឹន​ (Thai Tan) ស្រុក​ណា​ម​សាច (Nam Sach) ខេត្ត​ហាយ​យឿង​ (Hai Duong)​។ ទូរសព្ទ​៖ 0220 3541 257.
Email: chudau@chudauceramic.vn. Website: chudauceramic.vn

នា​ខែ​ឧសភា ឆ្នាំ​២០០៣ សហគ្រាស​កុលាលភាជន៍​ជូដូវ (Chu Dau)​ បាន​នាំចេញ​ឈុត​ទំនិញ​ដំបូង​ទៅ​កាន់​ទីផ្សារ​​អេស្ប៉ាញ មកដល់សព្វថ្ងៃ​ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​​ទីផ្សារ​នាំចេញ ​ទៅកាន់​ប្រទេស​ចំនួន​៣០ នៅ​​លើពិភពលោក​ដូចជា៖ ប្រទេសជប៉ុន អាល្លឺម៉ង់ អេស្ប៉ាញ សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិនជាដើម​។ល។ ផលិតកម្ម​​​កំណើន​ជាមធ្យម​១២៥%​ក្នុង​មួយឆ្នាំ​ ទាក់ទាញ​ពលករ​​នៃ​ភូមិ​របរ​ជូដូវ ​(Chu Dau) ជាង​៥០០នាក់ ដោយ​មានប្រាក់ចំណូល​មធ្យម​៨,៥លាន​ដុង​ក្នុង​មួយ​ខែ​ ប្រាក់ចំណូល​ប្រហែល​៤០០​ពាន់លាន​ដុង​​​​​ក្នុងមួយ​ឆ្នាំ​។

ក្រុម​ហ៊ុន​កុលាលភាជន៍​ជូដូវ (Chu Dau)​ បច្ចុប្បន្ន​ដូចជា​ប្រជុំភូមិរបរ​ទេសចរណ៍​​មួយ​ ជាមួយនឹង​អគារ​តាំង​ពិព័រណ៍​​និង​ឧទ្ទេសនាម​ផលិតផល​កុលាល​ភាជន៍​​ទូលាយ​​​១០០០​​ម៉ែត្រការេ​ បរិវេណ​ទេសចរណ៍ពិសោធន៍​ផ្សង​ព្រេង​ ស្វែង​យល់​អំពី​រោង​ចក្រ​​ភូមិ​កុលាលភាជន៍ ​ទូលាយ​ជាង​៣៣.២៥០​ម៉ែត្រការេ​ ដែលនរណា​ក៏​​ឃើញ​នូវ​លក្ខណៈ​​​​សម្រស់​ នៃ​ភូមិស្រុក​ប្រពៃណី​វៀតណាម​។ រៀង​រាល់ឆ្នាំ​ ជូដូវ (Chu Dau) ​ទទួល​ភ្ញៀវ​ទេសចរណ៍​​ក្នុង​ស្រុក​និង​​បរទេស​​រាប់ពាន់​នាក់​​ ធ្វើ​ដំណើរអញ្ជើញ​មក​ទស្សនានិង​ទិញ​ដូរ​។

ក្នុង​​ឆ្នាំ​២០២០ ក្រុមហ៊ុនភាគ​ហ៊ុន​​កុលាលភាជន៍ ​នឹង​ធ្វើសម្រេច​តំបន់​ផលិត​ប្រមូលផ្តុំភូមិ​​រប​រ​ ​ ជាមួយ​នឹង​ផ្ទៃដី​ប្រហែល​១០ហិកតា​។ នេះជា​អាយដ្ឋាន​អញ្ជើញ​មក​​សម្រាប់ទេសចរណ៍​ស្វែង​យល់​​អំពី​ ​វប្បធម៌​ពិសេស​ នៃតំបន់​វាល​ទំនាប​ទន្លេ​ក្រហម​។ ជូដូវ (Chu Dau) ​បាន​អគ្គ​នាយកដ្ឋាន​​ទេសចរណ៍​វៀតណាម​ ជ្រើសរើស​ ជា​អាសយដ្ឋាន​សម្រាប់​​រំលឹក​អនុស្សាវរីយ៍ ​ទិវា​ទេសចរណ៍​ពិភពលោក ទន្ទឹមនោះ​បើក​ជើង​ដំណើរ​ទេសចរណ៍​ថ្មីដ៏​ទាក់ទាញ ​នៅ​ភូមិ​កុលាលភាជន៍​ជូដូវ (Chu Dau)​។

.


 កុលាលភាជន៍​គំរូ​​ជូ​ដូវ (Chu Dau) ​មួ​យ​ចំនួន ដែលបាន​ធ្វើ​សម្រេច​។ រូបថត៖​ ទ្រិញប៊ូ


 បរិយាកាស​តាំងពិព័រណ៍​កុលាលភាជន៍​ជូដូវ (Chu Dau) ​ដូចជា​សារមន្ទីរ​ផលិតផល​​កុលាលភាជន៍​ជូដូវ (Chu Dau)​ មួយ​ ដែល​មាន​បែបសណ្ឋាន​ ប្រធាន​បទ​យ៉ាង​ច្រើន​។ រូបថត៖​ ទ្រិញប៊ូ


 ប៉ានតែ​កុលាលភាជន៍​ជូដូវ (Chu Dau) គំរូ​ មិនត្រឹមតែ​ស្អាត​ដោយ​ការ​បង្កើត​រាង​​ ​នៅទាំង​​មានរាង​​និងពណ៌​កាចា​ស្អាតផង​ដែរ​។​​ រូបថត៖​ ទ្រិញប៊ូ


 ថូ​ផ្កា​កុលាលភាជន៍​ជូដូវ (Chu Dau) ដែល​​បានធ្វើ​សម្រេច​។ រូបថត៖​ ទ្រិញប៊ូ


 ថូ​​ផ្កា​កុលាលភាជន៍​ជូដូវ (Chu Dau)​ មាន​ក្បាច់រចនា​ប្រណីត​។​ រូបថត៖​ ទ្រិញប៊ូ

 

សព្វថ្ងៃ​​ សារមន្ទី​រ​ចំនួន​៤៦​នៅ​​​លើ​ពិភពលោក​ កំពុង​តាំង​ពិព័រណ៍​វត្ថុ​កុលាលភាជន៍​ជូដូវ (Chu Dau)​។ ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ ថូ​ផ្កា​កុលាលភាជន៍​កម្ពស់​៥៤​សង់ទីម៉ែត្រ​ នៅ​សារមន្ទីរ​ Topakisaray តថ្លៃ​​បាន​ដល់​១លាន​ដូល្លាអាមេរិក​។ ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ កុលាលភាជន៍​ជូដូវ (Chu Dau)​ បាន​រៀបចំ​ឯតទគ្គកម្មពិភពលោក ​​ទទួលស្គាល់​ចានទៀប​អក្សរក្បាច់​ថាំង​ឡុង​ (Thang Long)១០០០​អក្សរ​ ដែលបាន​សរសេរបែបអក្សរ​ក្បាច់​ សម្រេច​ជា​ឯតទគ្គកម្មពិភពលោក​។ ចាន​ទៀប​មិនត្រឹមតែ​លើកស្ទួ​យ​ថ្វីដៃ ​នៃ​សិប្បករ​ជូដូវ (Chu Dau)​​ នៅទាំង​ផ្សាយ​កិត្យានុភាព​មុខរបរ​កុលាលភាជន៍​​វៀតណាម​ សក្តិសម​នឹង​អក្សរមាស​ទាំង​១០ របស់​​លោក​នាយករដ្ឋមន្រ្តី​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ប្រគល់ជូន៖ កុលាលភាជន៍​ជូដូវ (Chu Dau) លក្ខណៈ​អត្ថសញ្ញា​ណ​វៀត​ណាម​​ ផ្សាយ​រស្មី​​គ្រប់​ទ្វីប​ទាំង​៥៕​
 

អត្ថបទ​៖ ប៊ិច​វឹន រូបថត៖ ទ្រិញ វ៉ាន់​ប៊ូ និង​ឯកសារ​
 


បណ្តាអត្ថបទបានផ្សាយ