• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រះសង្ឃនិងពុទ្ធបរិស័ទឡាវ-វៀតណាមនៅប្រទេសឡាវចូលរួមពិធី បង្សុកូល​រំលឹកវិញ្ញា​ណក្ខ័ន្ធប្រធាន​រដ្ឋវៀតណាម​លោក Tran Dai Quang​


 ទិដ្ឋភាពនៃពិធីបង្សុកូលគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋលោក Tran Dai Quang នៅវត្ត Phat Tich ប្រទេសឡាវ (រូបថត៖ TTXVN) 

 នាយប់ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅវត្ត Phat Tich Lao នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ព្រះសង្ឃ ពុទ្ធសាស​និក​និង​ប្រជាពលរដ្ឋវៀតណាមរាប់រយនាក់ ដែលកំពុងរស់នៅ ​សិក្សា​រៀន​សូត្រ​និង​ធ្វើការ​នៅទីក្រុង​វៀង​ច័ន្ទ​បាន​ចូល​រួម​ពិធី បង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ​វៀតណាមលោក Tran​ Dai Quang។
​ 
នៅ​ពិធី​នេះ ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិរាជវត្ត Phat Tich បាន អះអាងថា មរណភាព​របស់​ប្រធាន​​រដ្ឋ​លោក Tran Dai Quang បានបន្សល់ទុក នូវការសោក​សៅយ៉ាងក្រៃលែងចំពោះព្រះសង្ឃ ពុ​ទ្ធសាស​និក​​និង​សហគមន៍ ជនវៀតណាមនៅទូទាំងប្រទេសឡាវ​។ ក្នុងបរិយាកាសដ៏ឱឡារិក ​ព្រះសង្ឃ​ ពុទ្ធសាស​និក​នៃ​ប្រទេស​ទាំងពីរឡាវនិងវៀតណាមរួមជាមួយស​ហគមន៍ជន វៀតណាមនៅរដ្ឋធានីវៀង​ច័ន្ទ បានចូល​រួម​បង្សុកូល​ បួង​សួងសុំឲ្យព្រលឹងប្រធា​ន រដ្ឋលោក Tran Dai Quang បានទៅកាន់សុខ​គតិភព៕​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

សហគមន៍ជនវៀតណាមក្នុងប្រទេសជាច្រើនចូលរួមឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារព្យុះ Bualoi និង Matmo

យុះចំនួនពីរ Bualoi (ព្យុះលេខ ១០) និង Matmo (ព្យុះលេខ ១១) បានបោកបក់ជាប់ៗគ្នានៅតំបន់ភាគកណ្តាល និងភាគខាងជើងនៃប្រទេសវៀតណាមកាលពីដើមខែតុលា ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ បណ្តាលឱ្យផ្ទះរាប់ពាន់ខ្នងត្រូវជន់លិចយ៉ាងជ្រៅ បណ្តាល ឱ្យមានការបាក់ដីធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាជន។

Top