27/03/2019 10:39 GMT+7 Email Print Like 0

ព្រះមហាក្សត្រប្រ៊ុយណេយាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម


 ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah (រូបថត៖ AFP/TTXVN)
 

 ក្រោយ​ពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២មក ទំនាក់ទំនងមិត្ត ភាពនិង​កិច្ច​សហប្រតិ​បតិ្តការ​គ្រប់​វិស័យរវាងវៀតណាមនិងប្រ៊ុយណេកំពុង អភិវឌ្ឍន៍យ៉ាងល្អប្រ​សើរ។

តាម​ការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ព្រះ​មហាក្សត្រ​ប្រ៊ុយ​ណេ Darussalam Sultan Haji Hassan​al Bolkiah ​នឹងយាង​មក​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​នៅវៀត​ណាម​ចាប់ពីថ្ងៃ​ទី ២៦ដល់ថ្ងៃទី២៨ ខែមីនា។​ ព្រះរាជទស្សនកិច្ចលើកនេះនឹងជាព្រឹត្តិកា​រណ៍សំខា​ន់ថ្មី មួយក្នុង​ទំនាក់​ទំនង​ការទូតអស់រយៈពេល២៧​ឆ្នាំកន្លងទៅរវាងប្រទេសទាំង​ពីរ ដែលរួម​ចំណែក​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងសហប្រតិ​បតិ្តការគ្រប់វិស័យ​ បន្ត គាំទ្រគ្នា​ទៅវិ​ញ​ទៅមក​នៅវេទិកាព​ហុភាគី​និងអង្គការ​អន្តរជាតិ​នានា ក៏​ដូចជារួ​ម ចំណែកបង្កើត​សម្លេងរួម​ស្ដីពីចំណង​សាមគ្គីភាព​និង​តួនាទី​ជា​មជ្ឈមណ្ឌល​របស់​អាស៊ាន​ក្នុង​បញ្ហា​សន្តិសុខ​តំបន់ ព្រមទាំងរួមចំណែករក្សានិង​ជំរុញសន្តិភាព សន្តិ ​សុខ​ ស្ថិរភាព សុវត្ថិភាព​និងសេរីភាព​ខាងនា​វាចរណ៍ និង​អាកាសចរណ៍នៅតំបន់ ផងដែរ។

​ក្រោយ​ពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩២មក ទំនាក់ទំនងមិត្ត ភាពនិង​កិច្ច​សហប្រតិ​បតិ្តការ​គ្រប់​វិស័យ​រវាងវៀតណាមនិងប្រ៊ុយណេកំពុង អ​ភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ក្នុងទំនាក់ទំនងនយោ​បាយ ភាគីទាំង​ពីរ​បាន​រក្សាការ ផ្លាស់​ប្ដូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់​ខ្ពស់យ៉ាង​ញឹកញាប់។ នាពេល ថ្មី​ៗនេះ ក្នុងឆ្នាំ២០១៦​ ប្រធានរ​ដ្ឋវៀតណាម​លោក Tran Dai Quang បាន អញ្ជើញទៅបំពេញទស្ស​នកិច្ចជាផ្លូវការនៅប្រ៊ុយ​ណេ ហើយ​ភាគីទាំង​ពីរបាន ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះដាក់ចេញគោ​លដៅនាំ ទំហំពាណិជ្ជ​កម្ម​ទ្វេភាគីឡើងដល់ទៅ៥០​០លានដុល្លាអាមេរិកនាឆ្នាំ២០​២៥៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ