
ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុវាយតំលៃខ្ពស់ការទទួលដ៏កក់ក្តៅ
និងការគោរពរាបអានដ៏ខ្ពង់ខ្ពសពីប្រជាជន Hue
នាយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ រាជវង្សានុវង្សជប៉ុនបានរៀបចំសន្និសីទការសែតជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុ នៅ Hue (ភាគកណ្ដាលវៀតណាម)។ នៅទីនេះ លោក Hatsuhisa Takashima លេខាធិការសារព័ត៌មាន និងជាអ្នកនាំពាក្យរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចដ៏ល្អប្រសើររបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសីនៅ Hue។
តាមលោក Hatsuhisa Takashima ថា៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុ ពេញហឬទ័យយ៉ាងខ្លាំងចំពោះបណ្ដាសកម្មភាពនៅទីក្រុង Hue។ ប្រការមួយដែលបានព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គមហេសីចាប់អារម្មណ៍បំផុតគឺការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងគោរពរាប់អានរបស់រដ្ឋអំណាចនិងប្រជាជន ខេត្ត Thua Thien – Hue ចំពោះគណៈប្រតិភូ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម