• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍អន្តរជាតិនិងវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - រុស្ស៊ី


 ពិព័រណ៍អន្តរជាតិនិងវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាម - រុស្ស៊ី (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)
 

ព្រឹត្តិការណ៍​ឆ្នាំនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខូបដល់ឆ្នាំប្ដូរវេនវៀតណាម - រុស្ស៊ីនិង​រំលឹក​ខូប​លើក​ទី​៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - រុស្ស៊ីដែលត្រូវ​បាន​អនុម័ត​ដោយ​នាយករដ្ឋមន្រ្តី។ ពិព័រណ៍​នេះមិនត្រឹម​តែសម្រាប់​សហគមន៍​សហគ្រាស​នៃប្រទេស​ទាំង​​ពីរ​ប៉ុណ្ណោះ​ទេប៉ុន្តែ​ក៏សម្រាប់​សហគ្រាស​មកពី​ប្លុកអាស៊ាននិងសហជីពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបផងដែរដែលផ្តល់អាទិភាព​ដោយផ្តោត​លើវិស័យ​ដូច​ជា​សម្ភារៈសំណង់​ការដឹកជញ្ជូន​ថាមពល​អាជីវកម្ម​ទូរគមនាគមន៍​សុខាភិបាល​ការអប់រំ​អ្នកចែក​ចាយនិង​អ្នកផលិត​ចំណីអាហារអ្នកតំណាងក្រុមចិញ្ចឹមសត្វនិងក្រុមវារីវប្បកម្ម។ល។ លោក Vu Tien Loc ប្រធាន​សភា​ពាណិជ្ជកម្ម​និងឧស្សាហកម្មវៀតណាមបានឲ្យដឹងថាៈ

វេទិកានិង​ពិព័រណ៍​អន្តរជាតិវៀតណាម​លើកនេះ ដែលត្រូវបានរៀបចំឡើងគឺជាព្រឹ​ត្តិការណ៍​សំខាន់ៗ​របស់ភាគី​ទាំងពីរ​។​ តាមការរំពឹងទុកមានសហគ្រាសសហព័ន្ធរុស្ស៊ីជិត២០០បានចូលរួមនៅក្នុង​វិស័យសំខាន់​ជាងគេប​ង្អស់​​ដូច​ជាកសិកម្ម​បច្ចេកវិទ្យា​ខ្ពស់ការដឹកជញ្ជូន​ហេដ្ឋារចនា​សម្ព័ន្ធ​សុខាភិបាល​ការអប់រំ។ល។ នឹង​មក​ដល់​វៀត​ណាម​ដើម្បីពិភាក្សាអំពី​កិច្ចសហប្រតិបត្តិការភាគី​ទាំងពីរ នៅក្នុង​វិស័យទាំងនេះ។ នេះជាជំនួបដោយ​មានទំហុំដ៏​ធំធេង។

នៅក្នុ​ង​ក្របខ័ណ្ឌនៃវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមកិច្ច ប្រជុំតុមូលនឹង​ត្រូវបានរៀបចំ​នៅក្នុងវិស័យ​ផ្សេងៗគ្នាដែ​លភាគីទាំងពីរយកចិត្តទុកដាក់។ មានសហ​គ្រាសប្រមាណ៥០០មកពីប្រទេសទាំ​ងពីរបាន​ចុះឈ្មោះចូលរួម​ខ្សែសង្វាក់នៃសកម្មភាពនៅក្នុងក្របខ័ណ្ឌ​ពិព័រណ៍នេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top