• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ពាណិជ្ជកម្មវៀតណាម ឆ្នាំ២០១៧បានបើកនៅរាជធានីភ្នំពេញ

 ពិព័រណ៍ពាណិជ្ជកម្មវៀតណាម ឆ្នាំ២០១៧បានបើកនៅរាជធានីភ្នំពេញ

ដោយប្រធានបទ៖ “ មិត្តភាព​ សហប្រតិបត្តិការនិងអភិវឌ្ឍន៍”​ នាថ្ងៃទី១​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅអគារ​មជ្ឈ​មណ្ឌល ​ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ បាន​បើកការពិព័រណ៌ពាណិជ្ជកម្មវៀតណាម​ ឆ្នាំ២០១៧ ​នៅ​ព្រះរាជាណាចក្រក​ម្ពុជា។​ នេះជាការតាំង​ពិព័រណ៌​ប្រចាំឆ្នាំ ​ដោយក្រសួង​ការពារ​ប្រទេស ​និងក្រសួង​ឧស្សាហកម្ម ​ពាណិជ្ជកម្ម​វៀត​ណាម ​សហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ​និងក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រៀប​ចំឡើង​។ ការតាំង​ពិព័រណ៌​នេះបានប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០​១៧ ដោយមាន​អង្គភាព ​សហគ្រាស​ចំនួន១៥០ ចូ​លរួម ជាមួយស្តង់​ទំនិញជាង២៣​០។
 
នៅទីនេះ ក្រៅពីការតាំងបង្ហា​ញ ឧទ្ទេសនាម​រូបភាព​ស្តីអំពី​ទំនាក់​ទំនង​មិត្តភា​ជាប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី៥០ នៃ​ទិវាបង្កើតទំនាក់ទំនងការទូ​ត និងអបអរសាទរ​ឆ្នាំ​មិត្តភាព​​វៀត​ណាម-កម្ពុជា​ ២០១៧។ បណ្ដាសហគ្រាស​វៀតណាម បាននាំ​មកនូវការតាំង​ពិព័រណ៌​លើក​នេះ នូវ​ផលិតផល​​មានគុណភាព​ខ្ពស់ មាន​កិត្យានុភាព ដូចជា៖សម្លៀកបំពាក់ស្បែ​កជើង កសិផល …លៗ៕ ​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top