05/03/2019 10:18 GMT+7 Email Print Like 0

ពិធីអបអរសាទរទិវានារីអន្តរជាតិនិងការសម្តែងអាវផាយនៅទីក្រុងហូជីមិញ


ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ VOV)
 

 នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅវិថីដើរថ្មើរជើង Nguyen Hue នៃ​ទីក្រុង​ហូជីមិញ​បាន​រៀប​ចំ​កម្ម​វីធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី១៩៧៩ នៃការធ្វើកុបកម្មរបស់​ព្រះមហា ​ក្សត្រិយានី​ពីរអង្គ​ - Hai Ba Trung និង​អប​អរ​ទិវា​នារី​អន្តរជាតិ​ថ្ងៃទី​៨ មីនា។ 
 
នៅក្នុងពិធីនេះ លោ​កស្រី Nguyen Thi Ngoc Bich ប្រធា​នសម្ព័នសមាគមនារីទី​ក្រុង ហូជីមិញ​បាន​រំលឹក​ឡើង​វិញ​ នូវអនុស្សាវរីយ៍រយៈពេល១៩៧៩ឆ្នាំ នៃកា​រធ្វើកុបកម្មរបស់ព្រះមហាក្សត្រិយានី​ពីរអង្គ - Hai Ba Trung​ និង​ខួបលើក​ទី១០៩​ឆ្នាំ នៃទិវានារីអន្តរ ជាតិ ថ្ងៃ​ទី៨ខែមីនាផងដែរ។ តាមរយៈពិធី​នេះ គឺចង់​បង្ហាញ​ពីមោទនៈ​ភាព​នៃស្មារតីតស៊ូ​ដណ្តើមឯករាជ្យនិងសេរីភាព សិទ្ធិបានរស់នៅនិង​អនុវត្តន៍សិទ្ធិមនុស្ស។ ជាង​នេះទៅទៀត​គឺបំណង​ប្រាថ្នា​ ចង់បានសង្គមប្រជាធិបតេយ្យ​  យុត្តិធម៌និងអរិយ្យធម៌ ​ដើម្បីនារីគ្រប់រូបមាន​សិទ្ធទទួល​បាន​សេចក្តី​ស្រឡាញ់​ សិទ្ធិបាន​គេគោរពក្នុង​គ្រប់កាលៈ ទេសៈ។​
 
នៅវិថីដើរថ្មើរ​ជើង Nguyen Hue នេះក៏បានប្រព្រឹត្តទៅពីធីប្រគល់រង្វាន់ប្រឡង “លក្ខណៈស្រស់ស្អាត​នៃអាវ​ផាយ​” ទីក្រុង​ហូជីមិញ ឆ្នាំ២០១៩។ ការប្រឡងនេះ ទាក់​ទាញការ​ចូលរួម​របស់​ប្រជាជន​និង​ភ្ញៀវអន្តរជាតិ​ជាច្រើន​កុរះ​ករ​។ លោ​កស្រី Nguyen Thi Ngoc Bich បានឲ្យដឹងថា៖​ “អាវផាយវៀតណាម​បាន​រីកសាយ​ភាយក្នុង​ជីវភាពរស់​នៅរ​បស់ប្រ​ជាជនទីក្រុងហូជីមិញ ហើយព្រឹត្តិ​ការណ៍ពិធីបុណ្យអាវផាយបានបញ្ចូ​ននូវសារមួយ​គឺ “ខ្ញុំស្រឡាញ់​អាវផាយ​វៀត​ណាម”។ យើងខ្ញុំមានក្តីស​ប្បាយយ៉ាងក្រៃលែង ដោយ សារការ​ប្រឡងនេះ បានលើក​តម្កើង​លក្ខណៈ​ស្រស់ស្អាត​ជាប្រពៃណី​របស់អាវផាយ​ ដែលបាន​រួមចំណែក​ទៅក្នុង​ការអភិរក្ស​និង​ពង្រីក​រាល់តម្លៃ​វប្បធម៌​ប្រពៃណី​ របស់ជាតិ និងក្លាយទៅជាព្រឹត្តិការណ៍ដ៏វិសេសវិសាល​មួយរបស់ទីក្រុងផងដែរ​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ