01/05/2020 16:19 GMT+7 Email Print Like 0

ពិធីរំសឹកខួបជ័យជំនះ ៣០ មេសា បានប្រព្រឹត្តិទៅតាមរយៈទូរទស្សន៍ផ្សាយផ្ទាល់ និងតាមអនឡាញ


 ពិធីរំសឹកខួបជ័យជំនះ ៣០ មេសា 
 

នាព្រឹក​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សទីក្រុងក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានប្រារព្ធពិធី រំលឹក​ខួប​លើក​ទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ  (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ​ ២០២០) ។ ពិធីនេះបានប្រព្រឹត្តិទៅតាមរយៈទូរទស្សន៍ផ្សាយផ្ទាល់ និងតានអនឡាញ។
 
អញ្ជើញថ្លែង​នៅក្នុងពិធីនេះ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានសង្កត់​ធ្ងន់​ថា ​នាពេលខាងមុខនេះបក្សភាគទីក្រុងនឹងផ្ដោតសំខាន់លើការដឹកនាំ ដើម្បីទីក្រុង ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និង​អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ដើម្បីប្រទេសជាតិទាំងមូល និងសុភមង្គលរបស់ប្រជាជន។ លោក​អញ្ជើញ​ថ្លែង​ថា​៖
 
“ទីក្រុង​ហូជីមិញបន្តរក្សាតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសទាំងមូល នាំមុខ​គេក្នុង​ការ​អនុវត្តន៍​គំរូ​កំណើន​ថ្មី ក្នុងស្ថានភាពប្រក្រតីថ្មី។  អភិវឌ្ឍន៍ យ៉ាងឆាប់រហ័សប្រកបដោយចីរភាព ដោយផ្អែក​លើមូលដ្ឋាននៃការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ត ខិតខំ​ដើម្បី​ក្លាយ​ជាមជ្ឈមណ្ឌល​ចាប់​ផ្តើម​អាជីវកម្ម​ច្នៃប្រឌិត​ដ៏ធំ​បំផុតរបស់ប្រទេស។ អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ចនិងសង្គម ការពារ​បរិស្ថាន​​ ជំរុញកម្លាំងនិងសេចក្តីប្រាថ្នារបស់ប្រ​ជាជនទីក្រុង ”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ