17/03/2019 10:59 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាភាសាបារាំងអន្តរជាតិ ថ្ងៃទី២០ ខែមីនា


 អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung ថ្លែងនៅពិធីរំលឹកខួបទិវាភាសាបារាំងអន្តរជាតិ (រូបថត៖ TTXVN) 
 

 ស្ថិតនៅក្នុងចំណោមសកម្មភាពរំលឹកខួបទិវាភាសាបារាំងអន្តរជាតិ នាព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ សកម្មភាព “តភ្ជាប់រង្វង់ដៃភាសា បារាំង” លើកដំបូងត្រូវបាន រៀបចំឡើងនៅបឹង Hoan Kiem រដ្ឋធានី​ហាណូយ​ ដោយមានការចូលរួមរបស់ សិស្សានុសិស្សនិងនិស្សិតផ្នែកភាសា បារាំងចំនួន១២០០នាក់។
មុននោះ​ នាយប់ថ្ងៃទី១៦ ខែមីនា នៅទីលានឧទ្យាន Ly Thai To រដ្ឋធានី ហាណូយ បានប្រ​ព្រឹត្ត​ទៅ​យ៉ាង​មហោ​ឡារឹត​នូវពិធីរំលឹកខួបទិវាភាសាបារាំង អន្តរជាតិ ថ្ងៃទី២០ ខែមីនា។ ថ្លែងនៅព្រឹត្តិការណ៍នេះ អនុរដ្ឋ​មន្រ្តី​ការ​បរទេស​ វៀតណាមលោក Le Hoai Trung បានអះអាងថា៖

"ទិវាភាសាបារាំងអន្តរជាតិឆ្នាំនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹត ណាស់។ ឆ្នាំ២០១៩ក៏​ជា​ឆ្នាំ​រំលឹក​ខួប​លើក​ទី២០​នៃទិវាដែលទីក្រុងហាណូយត្រូវ បាន UNESCO ប្រគល់ជូនកិត្តិនា​មជាទីក្រុងដើមសន្តិភាព​។ ក្នុង​បរិយាកាស​ ពោរពេញទៅដោយតម្លៃប្រវត្តិសាស្ត្រវប្បធ​ម៌ផង ហើយក៏មានលក្ខណៈសមា ហរណកម្ម​យ៉ាងដូច្នេះទៀ​តផង​ យើងកាន់តែយល់និងគោ​រពតម្លៃដ៏ល្អប្រសើរ អំពី​សន្តិភាព​កិច្ច​សហប្រ​តិបត្តិការ​និង​វឌ្ឍនភាព​ដែល​សហគមន៍ប្រើប្រាស់ ភាសាបារាំងកំពុ​ងចែករំលែ​ក”៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ