• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ២៥ ទិវាបង្កតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយរូហ្គាយ


 ទង់ជាតិនៃប្រទេសវៀតណាម និង អ៊ុយរូហ្គាយ (រូបថត៖ TTXVN)

 នាថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ស្ថានទូតវៀតណាម​ប្រចាំ​នៅ​អាហ្សង់​ទីន​ និងអ៊ុយរូហ្គាយ បានរួមសហការជាមួយក្រសួងការប​រទេសអ៊ុយរូហ្គាយ រៀ​បចំពិធីរំលឹក​ខួបលើកទី ២៥ នៃ​ទិវាបង្កើតទំនាក់ទំនង​ការ​ទូត​ទ្វេភាគី (ថ្ងៃទី​១១​ ខែ​សីហា)។
 
អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ  លោក Nin Novoa បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ បាន​ជម្រុញនិងអភិវឌ្ឍន៍ទំនាក់ទំ​នងទ្វេភាគីលើ​គ្រប់វិស័យ​ ដោយឥត​ឈប់ឈរ ព្រម​ទាំង​សហប្រតិប​ត្តិការ​​យ៉ាងសកម្ម និង ​ជួយគ្នាទៅវិញទៅមកលើគ្រ​ប់វេទិកាពហុភាគី​។​ ប្រទេសទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​គណប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅ​ចែករំលែកបទពិ​សោធន៍​ និងរួម​សហការ​ធ្វើសកម្មភាព​ដើម្បីផល​ប្រយោជន៍​រួម។
 
ចំណែកឯខ្លួន​វិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ុយរូហ្គាយ លោក Dang Xuan Dung បានអះអាងថា នាប៉ុន្មានឆ្នាំ​ថ្មីៗនេះ​ ទំនាក់ទំនងរវាងវៀតណាម ​និងអ៊ុយរូហ្គាយមានការអភិវ​ឌ្ឍដ៏រឹងមាំ ពោល​គឺមិន​ត្រឹមតែ​លើវិស័យ​នយោបាយ​ប៉ុណ្ណោះទេ ថែមទាំងលើវិស័យសេដ្ឋកិ​ច្ច និងពាណិជ្ជកម្មទៀតផង។​ លោកឯក​អគ្គរដ្ឋទូតមានគោល​បំណងថា នាពេលខាងមុខ​ ភាគីទាំង​ពីរបន្ត​រួមសហការ​យ៉ាងជិតស្និទ្ធ​ក្នុងការ​ផ្លាស់ប្ដូរ​គណ​ប្រតិភូ​ និងពង្រីកថែមទៀតនូវយន្ត​ការសហប្រតិបត្តិការនាបច្ចុប្ប​ន្ន ដូចជាការ​ពិគ្រោះយោបល់​រវាង​ក្រសួង​ការបរទេស​ទាំងពីរ ព្រមទាំងធ្វើការចរ​ចាលើឯកសារសហប្រតិបត្តិ​ការ សំដៅ​បង្កើត​ខ្សែររបៀង​គតិយុត្ត​អំណោយ​ផលថែមទៀត សម្រាប់ទំនាក់ទំនងទ្វេភាគី​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top