ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លានដល់ឆ្នាំ ២០៣០
ទិដ្ឋភាពនៃ ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លានដល់ឆ្នាំ ២០៣០
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរួមសហការ ជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀចំពិធីរំលឹកខួបលើកទី ៣៨ ទិវា ស្បៀងអាហារពិភពលោក និងលើកទី ៤០ នៃការធ្វើសកម្មភាពរបស់ FAO នៅវៀតណាម។
ទិវាស្បៀងអាហារឆ្នាំ២០១៨ មានប្រធាបទ "ធ្វើសកម្មភាពថ្ងៃនេះ - អនាគតសម្រាប់ថ្ងៃស្អែក។ ដើម្បីពិភពលោកគ្មានគ្រោះអត់ឃ្លាននាឆ្នាំ ២០៣០ គឺជាប្រការអាចធ្វើបាន" នេះក៏គឺជាភារកិច្ចសំខាន់របស់ FAO នៅវៀតណាមផងដែរ។ ទិវាស្បៀងអាហារពិភពលោក និងគោលដៅគ្មានគ្រោះអត់ឃ្លាន ក៏បានបង្ហាញអំពីស្មារតី នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកប ដោយជោគជ័យរវាង FAO និងរដ្ឋាភិបាលវៀតណាម ក្នុងអំឡុងពេល ៤ ទសវត្សរ៍កន្លងទៅ ជួយឲ្យវៀតណាមក្លាយទៅជាប្រទេសនាំចេញអង្ករនៅលើពិភពលោក ហើយធានាលទ្ធភាពទាក់ទងផ្ទាល់ជាមួយល្បៀងអាហារ និងចំណីអាហារគុណភាពខ្ពស់ ព្រមទាំងជួយឲ្យប្រជាជនមានជីវភាពរស់នៅវិជ្ជមាន មានសេចក្ដីសុខសប្បាយ។
អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានអះអាងថា វៀតណាមបានជួយជ្រោមជ្រែងយ៉ាងសកម្មចំពោះគំនិតផ្ដូចផ្ដើម "គ្មានគ្រោះអត់ឃ្លាន" ដែលបំផុសឡើងដោយអង្គការសហប្រជាជាតិ ជាមួយការបង្កើតគណៈកម្មការជាតិដឹកនាំកម្មវិធីធ្វើសកម្មភាព "គ្មានគ្រោះអត់ឃ្លាន" នៅវៀតណាម ដំណាក់កាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២៥។
“អ្នកគ្រប់គ្រង និងអ្នកតាក់តែងគោលនយោបាយ របស់បណ្ដា ប្រទេស ពី មជ្ឈិម ចុះមកមូលដ្ឋាន វិនិយោគិន សហគ្រាស សហគមន៍ និងកម្មករ គឺ សុទ្ធ តែអាចរួមដៃគ្នារួមវិភាគទាន ដើម្បីគោលដៅខ្ពង់ខ្ពស់នេះ។ តាមរយៈការអនុវត្ត គោលនយោបាយ និងអនុវត្តវិធានការទាក់ទាញការបោះទុនវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត សំដៅកសាងប្រព័ន្ធផលិតកម្មស្បៀងអាហារដោយចីរភាព បង្កើនផលិតភាពនិងប្រាក់ចំណូលសម្រាប់គ្រួសារកសិករ ខ្នាតតូច បន្ធូរបន្ថយការខូចខាត ការខ្ជះខ្ជាយស្បៀងអាហារ និងឆ្ពោះទៅរកគោលដៅ "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយឡើយ" ហើយមនុស្សគ្រប់រូបគឺសុទ្ធតែមានស្បៀងអាហារគ្រប់គ្រាន់ផងដែរ”។
ចំណែកឯខ្លួនវិញ ប្រធានតំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Albert T. Lieber បានអះអាងថា៖ “FAO បានអំពាវនាវដល់គ្រប់ភាគីទាំងអស់រួមដៃគ្នា ដើម្បីសម្រេចបានគោលដៅគ្មានគ្រោះអត់ឃ្លាន ក្នុងនោះមានទាំងការវិនិយោគរបស់រដ្ឋ និងឯកជន រួមទាំងគោលនយោបាយ និងរាល់វិធានការធ្វើអន្តរាគមន៍ មានព័ត៌មានអំពីហានិភ័យដើម្បីធានាថាជនក្រីក្រ និងជនងាយរងគ្រោះក៏ទទួលបានផលប្រយោជន៍ពី ឱកាសកំណើននិងការងារធ្វើ។ FAO នឹងជាដៃគូគួរឲ្យទុកចិត្ត ហើយគាំទ្រវៀតណាមនៅតាមផ្លូវនាំមកនូវវិបុលភាពជូនប្រជាជនវៀតណាមនាពេលខាងមុខ តាមរយៈការអភិវឌ្ឍកសិកម្មដោយចីរភាព កំណើនបៃតង និងកែលម្អការរកស៊ីផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម