13/09/2019 14:11 GMT+7 Email Print Like 0

ពិធីបំផុសយុទ្ធនាការ “ធ្វើអោយភពផែនដីស្អាតជាង” ឆ្នាំ២០១៩


 ការប្រមូលសំរាមនិងបោសសម្អាតឆ្នេរសមុទ្រ (រូបថត៖ កាសែតបរិស្ថាន) 
 

ពិធី​បំផុសសកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការ “ធ្វើអោយភពផែនដីស្អាត ជាង” ឆ្នាំ២០១៩ ដោយ​ប្រធាន​បទ​ “សកម្មភាពនៅតំបន់ ជះឥទ្ធិពលទូទាំងពិភព លោក” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅខ័ណ្ឌ Do​ Son ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងធនធាននិង បរិស្ថាន​សហការ​ជាមួយ​សម្ព័ន្ធសមាគមន៍នារីវៀតណាមរៀបចំឡើង។
 
ថ្លែងនៅទីនេះ ​អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan បានលើកច្បាស់ថា វៀត​ណាម​កំពុង​ត្រូវប្រឈមនឹងបញ្ហាជាច្រើន អំពីការធ្លាក់ចុះ ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការ​កើន​ឡើងនីវ៉ូទឹក សមុទ្រ ជាពិសេសគឺការបំពុលបរិស្ថានដោយសារសំរាម ប្ល៉ាស្ទិក។ យុទ្ធនាការ លើក​នេះ​គឺ​សំដៅ​អំពាវនាវអោយបណ្ដាអង្គការនយោបាយសង្គម សហគ្រាសនិង ប្រជាជនរួមដៃគ្នា ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​ការ​បញ្ជា​ណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលដែលថា “ដល់ឆ្នាំ២០២១ ហាងលក់ទំនិញ ផ្សារ និងផ្សារ​ទំនើប​ទាំង​អស់​ នៅតំបន់នគរមិនប្រើប្រាស់គ្រឿងប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដងប៉ុណ្ណោះ ហើយ ខិត​ខំប្រឹង​ប្រែង​ដល់​ឆ្នាំ២០២៥​ ប្រទេសទាំងមូលមិនប្រើប្រាស់គ្រឿងប្ល៉ាស្ទិកដែល ប្រើប្រាស់តែម្ដងប៉ុណ្ណោះទៀតឡើយ”។ លោក Vo Tuan Nhan​ បានលើកសំណើរថា៖
 
“ស្ថាប័ន​គ្រប់គ្រងរដ្ឋគ្រប់ជាន់ថ្នាក់ត្រូវការជ្រួតជ្រាប កំណត់ទៅជាច្បាប់នូវ ការបញ្ជាណែ​នាំ​របស់​នាយក​រដ្ឋ​មន្រ្តី​រដ្ឋាភិ​បាលលោក Nguyen Xuan Phuc នោះ គឺ “មិនប្ដូរបរិស្ថានដើម្បីយកកំណើនសេដ្ឋកិច្ច” នោះទេ ព្រមទាំងចាត់វិធាន ការប្រកប​ដោយប្រសិទ្ធភាព​ដើម្បីកាត់​បន្ថយ​ការបញ្ចេញ​ចោល​សំរាម​និង​ការ​ប្រើប្រាស់​គ្រឿង​ប្ល៉ាស្ទិក​ ផងដែរ។ មនុស្សម្នាក់ៗសុទ្ធតែអាចចូលរួមយុទ្ធនាការនេះ តាម រយៈការងារសាមញ្ញនានាដូចជា បែងចែក​ប្រភេទ​សំរាម កែច្នៃនិងប្រើប្រាស់ កាកសំណល់ប្ល៉ាស្ទិ​កឡើងវិញ​ ចូលរួម​សកម្មភាព​បោសសម្អាត​អនាម័យ​បរិស្ថាន​ នៅជុំវិញផ្ទះ ស្ថាប័ន និងផ្លូវថ្ន​ល់ ជា​ដើម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ