យុទ្ធនាការថ្នាក់ជាតិ “នាំគ្នាធ្វើសម្អាតសមុទ្រ”
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅឆ្នេសមុទ្រ Sam Son ខេត្ត Thanh Hoa មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរួមសហការជាមួយមជ្ឈមណ្ឌល ព័ត៌មានVTV24 នៃស្ថានីយ៍ទូរទស្សន៍វៀតណាម រៀបចំពិធីបំផុតយុទ្ធនាការ ថ្នាក់ជាតិ។ នៅក្នុងពិធីនេះ លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធ សមាគម និងជាប្រធានសមាគមនិស្សិតវៀតណាមបានឲ្យដឹងថា៖
“ទន្ទឹមនឹងសកម្មភាពនេះ យើងខ្ញុំក៏បានផ្តោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ សំដៅលើកកំពស់មនសិការ របស់ប្រជាជនឲ្យចូលរួមសកម្មភាព ធ្វើសម្អាតសមុទ្រ។ ហើយយុវជនត្រូវជាកម្លាំងស្នូលក្នុងការចូលរួមធ្វើឲ្យសហគមន៍រួម ដំណើរជាមួយសកម្មភាពនេះរបស់យុវជនផងដែរ”។
ចូលរួមក្នុងយុទ្ធនាការធ្វើសម្អាតសមុទ្រនៅទីរួមស្រុក Sam Son កញ្ញា Le Thi Phuong និស្សិតនៅមហាវិទ្យាល័យ Hong Duc នៅខេត្ត Thanh Hoa បានចែករំលែកថា៖
“យើងខ្ញុំបានចូលរួមសកម្មភាពស្ម័គចិត្តជាច្រើន។ ហើយយើងខ្ញុំបានសង្កេតឃើញថា នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ និងមានសារសំខាន់ណាស់។ ការសម្អាតសមុទ្រនេះ មិនត្រឹមតែនាំមកទស្សនីយភាពស្អាតប្រណីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកចូលក្នុងការរក្សាបរិស្ថាននៅសមុទ្រទៀតផង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម