07/01/2020 13:15 GMT+7 Email Print Like 0

ពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០


កម្មវិធីសិល្បៈនៅក្នុងពិធីបំផុសឆ្នាំអាស៊ាន២០២០ (រូបថត៖ Zing.vn)
 

នារសៀល​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី នៅក្នុងពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០។ នេះជាព្រឹត្តិការណ៍​ដើមដំ​បូង​ ក្នុងឆ្នាំអាស៊ាន២០២០ដែលវៀតណាមធ្វើជាប្រធានដោយប្ដូរវេន។
 
ថ្លែង​នៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាង ថា នាសព្វថ្ងៃ សមាគមន៍​បណ្ដា​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាសហ គមន៍របស់បណ្ដាប្រទេសឯករាជ្យ សាមគ្គីគ្នាអភិវឌ្ឍ កាន់តែ​ខ្លាំង​ក្លាពី​មួយ​ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ ជាមជ្ឈភាពក្នុងរចនា សម្ព័ន្ធតំបន់ ទទួល​បាន​ការ​គោរ​ព​​និងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួត របស់ប្រទេសនិងដៃគូធំៗលើទូទាំងពិភពលោក។ ក្នុងបរិបទ​នៃការ​ប្រកួត ប្រជែងយ៉ាងសាហាវ ក៏ដូចជាការវិវត្តន៍យ៉ាងស្មុគស្មាញនៃស្ថានភាពតំបន់ និងពិភពលោកនោះ ការ​តភ្ជាប់គ្នានិងការបន្សាំដោយម្ចាស់ការ គឺជាវិធាន ការសំខាន់មួយ​ដើម្បីជួយ​អោយអាស៊ាន​ឆ្លៀតយក​ឱកាសនិង​ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការសាកល្បងនានា។
 
 និយាយដល់​អនាគតនៃសហគមន៍អាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែក​សេចក្ដី​ប្រាថ្នា​អំពី​សហគមន៍មួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាព វិបុលភាពនិង ចីរភាព ធ្វើ​សមាហរណកម្មយ៉ាងទូលំទូលាយ តភ្ជាប់គ្នាដោយឈរលើ មូលដ្ឋាននៃការច្នៃប្រឌិត ស្ថិរភាព​និង​ភាពសុខ​ដុមរមនា​ ព្រមទាំងមាន សមត្ថភាពបន្សាំ ទប់ទល់នឹងការសាកល្បងខាងសន្តិសុខក្រៅប្រពៃណីផង ដែរ។ ក្នុងឋានៈ​ជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានជ្រើសរើស ប្រធានបទ “អាស៊ានតភ្ជាប់​គ្នានិង​បន្សាំដោយ​ម្ចាស់ការ”។
 
ក្នុងក្រប​ខ័ណ្ឌនៃពិធីបំផុសឆ្នាំប្រធានអាស៊ានក៏បានប្រព្រឹត្តទៅពិធីបើកសម្ពោធគេហទំព័រអាស៊ានឆ្នាំ២០២០ផងដែ​រ​។ គេហទំព័រនេះធ្វើបច្ចុប្បន្នកម្ម ព័ត៌មានស្ដីពីព្រឹត្តិការណ៍ក្នុងឆ្នាំអាស៊ាន២០២០ ព្រមទាំងរួម​ចំណែក​ផ្សព្វ​ផ្សាយ​ពីរូបភាពទឹកដីមនុស្សវៀ​តណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ