កម្មវិធីសិល្បៈនៅក្នុងពិធីបំផុសឆ្នាំអាស៊ាន២០២០ (រូបថត៖ Zing.vn)
នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតី នៅក្នុងពិធីបំផុសឆ្នាំប្រធានអាស៊ាន២០២០។ នេះជាព្រឹត្តិការណ៍ដើមដំបូង ក្នុងឆ្នាំអាស៊ាន២០២០ដែលវៀតណាមធ្វើជាប្រធានដោយប្ដូរវេន។
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាង ថា នាសព្វថ្ងៃ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាសហ គមន៍របស់បណ្ដាប្រទេសឯករាជ្យ សាមគ្គីគ្នាអភិវឌ្ឍ កាន់តែខ្លាំងក្លាពីមួយ ថ្ងៃទៅមួយថ្ងៃ ព្រមទាំងជាខឿនសេដ្ឋកិច្ចដ៏ស្វាហាប់ ជាមជ្ឈភាពក្នុងរចនា សម្ព័ន្ធតំបន់ ទទួលបានការគោរពនិងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួត របស់ប្រទេសនិងដៃគូធំៗលើទូទាំងពិភពលោក។ ក្នុងបរិបទនៃការប្រកួត ប្រជែងយ៉ាងសាហាវ ក៏ដូចជាការវិវត្តន៍យ៉ាងស្មុគស្មាញនៃស្ថានភាពតំបន់ និងពិភពលោកនោះ ការតភ្ជាប់គ្នានិងការបន្សាំដោយម្ចាស់ការ គឺជាវិធាន ការសំខាន់មួយដើម្បីជួយអោយអាស៊ានឆ្លៀតយកឱកាសនិងទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងការសាកល្បងនានា។
និយាយដល់អនាគតនៃសហគមន៍អាស៊ាន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកសេចក្ដីប្រាថ្នាអំពីសហគមន៍មួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាព វិបុលភាពនិង ចីរភាព ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ តភ្ជាប់គ្នាដោយឈរលើ មូលដ្ឋាននៃការច្នៃប្រឌិត ស្ថិរភាពនិងភាពសុខដុមរមនា ព្រមទាំងមាន សមត្ថភាពបន្សាំ ទប់ទល់នឹងការសាកល្បងខាងសន្តិសុខក្រៅប្រពៃណីផង ដែរ។ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានជ្រើសរើស ប្រធានបទ “អាស៊ានតភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ”។
ក្នុងក្របខ័ណ្ឌនៃពិធីបំផុសឆ្នាំប្រធានអាស៊ានក៏បានប្រព្រឹត្តទៅពិធីបើកសម្ពោធគេហទំព័រអាស៊ានឆ្នាំ២០២០ផងដែរ។ គេហទំព័រនេះធ្វើបច្ចុប្បន្នកម្ម ព័ត៌មានស្ដីពីព្រឹត្តិការណ៍ក្នុងឆ្នាំអាស៊ាន២០២០ ព្រមទាំងរួមចំណែកផ្សព្វផ្សាយពីរូបភាពទឹកដីមនុស្សវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម