• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើក Sea Games 30


 ពិធីបើក Sea Games 30
 

ពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍ (Sea Games) ឆ្នាំ ២០១៩បានបើកនាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅ​ពហុកីឡា​ដ្ឋានហ្វីលីពីន Arena ដោយមានការចូលរួមរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ព្រះមហា​ក្សត្រ ប្រ៊ុយណេ ព្រះនាម Hassanal Bolkiah និងមន្ត្រីកីឡាអន្តរជាតិ រួមទាំងទស្សនិកជនជាង ៥ ម៉ឺននាក់។

ក្រុមកីឡាចំនួន ១១ ក្រុមនៅតំបន់បានឆ្ពោះទៅកាន់វេទិកា។ ជាពិសេស ក្នុងការដើរដង្ហែរក្បូននោះ មានការ​ចូល​រួមរបស់នារីស្រស់ស្អាតរបស់ ហ្វីលីពីនចំនួន ១១ នាក់ ដែលជាជើង​ឯកក្នុងការ​ប្រកួត​សម្រស់​នៅលើ​ពិភពលោក។

ចូលរួម Sea Games 30 លើកនេះ ក្រុមវៀតណាមមានសមាជិកចំនួន ៨៥៦ នាក់ ដែលក្នុង​នោះ​មាន​កីឡាករ​ចំនួន​ ៦០០ នាក់ ចូលរួមប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមវៀត​ណាម​បាន​ដាក់​ចេញ​គោល​ដៅទ​ទួល​មេដាយ​មាស​ចំនួន​ ៦៥ គ្រឿងឡើងទៅ ឲ្យបានជាប់ចំណាត់ថ្នាក់លេខ ៣ ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top