27/12/2020 18:45 GMT+7 Email Print Like 0

ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០

ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមអំពីអាស៊ាន និងអំពី លទ្ធផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ាន ២០១៦ - ២០២០។

ពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ ២០២០ (រូបថត៖ tiepphong.vn)


នាថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបើកមហោស្រពយុវជនវៀតណាម - អាស៊ាន ឆ្នាំ២០២០។ មហោស្រពគឺជាសកម្មភាពបូកសុរបនិងវាយតំលៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០២០ ព្រមទាំងជាឱកាសសម្រាប់យុវជននិងនិស្សិតអាស៊ានអបអរសាទរចំពោះជោគជ័យរួមរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០។
ព្រឹត្តិការណ៍នេះនឹងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់យុវជនវៀតណាមអំពីអាស៊ាន និងអំពី លទ្ធផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តផែនការសកម្មភាពយុវជនអាស៊ាន ២០១៦ - ២០២០។ ទន្ទឹមនឹងនេះ បញ្ជាក់ការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូ របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ក៏ដូចជាចូលរួមចំណែកដល់ជោគជ័យរួមរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ២០២០ ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ