• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang

នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា មហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦   និងពិធីរំលឹកខួបលើកទី ១០ ឆ្នាំ នៃការដាក់បញ្ជូលខ្ពង់រាបថ្ម Dong Van ទៅក្នុងបណ្ដាញឧទ្យាន ភូគព្ភសាស្ត្រសកលរបស់យូណេស្កូ បានប្រព្រឹត្តិទៅនៅទីក្រុង Ha Giang។

ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang (រូបថត៖ baoquocte.vn)


អញ្ជើញថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែងជំនះលើរាល់កាលៈទេសៈខេត្ត Ha Giang បានសាមគ្គីគ្នាប្រែក្លាយការលំបាកឲ្យទៅជាប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍ និងបើកចេញទិសដៅថ្មី នៅពេល ជ្រើសរើសវិស័យទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។អនុប្រធានរដ្ឋសភាមានក្ដីសង្ឈឹមថា ខេត្តបន្តប្រើប្រាស់សក្តានុពលនិងប្រៀបខ្លាំង ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ផ្តោតលើការអភិវឌ្ឍទេសចរណ៍ដ៏សម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ខេត្ត Ha Giang ក៏ដូចជាប្តេជ្ញាចិត្តកសាងឧទ្យានភូគព្ភសាស្ត្រសកលរបស់យូណេស្កូខ្ពង់រាបថ្ម Dong Van ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top