23/10/2019 15:48 GMT+7 Email Print Like 0

ពិធីបុណ្យអកអំបុក នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩៖ ពង្រីក​រាល់តម្លៃវប្បធ៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ

តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Soc Trang ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។


ពិធីបុណ្យអកអំបុក នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពិធីបុណ្យអកអំបុក ប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ ២០១៩ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដ៏វិសេសវិសាលជាច្រើន។ តាមលោក Ngo Hung  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang អនុប្រធាន​គណចាត់តាំងពិធីបុណ្យថា ខេត្ត Soc Trang បានរៀបចំពិធីបុណ្យនេះជាប្រចាំឆ្នាំ សំដៅអភិរក្ស ពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ ខ្មែរ Soc Trang និយាយដោយឡែក និងរបស់ជនរួមជាតិខ្មែរនៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម។ តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Soc Trang ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះក៏បានប្រព្រឹត្តិទៅសកម្មភាពវប្បធម៌សិល្បៈនិងកីឡាជាច្រើនដូចជា៖ រំលឹកពិធី​សែន​ព្រះច័ន្ទ ការប្រកួតលយប្រទីព ការសម្ដែងសល្បៈមហាជននិងការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរជាដើម។
ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺជាការប្រណាំងទូក ង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ