ពិធីបុណ្យផ្កា Ban ២០១៦បានបើកជាផ្លូវការនៅខេត្ត Dien Bien
នាយប់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ នៅទីធ្លា៧ឧសភាខេត្ត Dien Bien បានបើកពិធីបុណ្យផ្កា Ban ឆ្នាំ២០១៦ និងប្រកាសផែនការមេ ស្តីពីការអភិវឌ្ឍន៍មណ្ឌលទេចរណ៍ជាតិ Dien Bien Phu- Pa Khoang ។ ពីធីបុណ្យផ្កា Ban ឆ្នាំនេះបានចាប់ផ្តើមដោយ កម្មវិធីសិល្បៈពិសេស និងបញ្ចប់ដោយការបាញ់កាំជ្រូចផ្កា។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើផែនការមេ ស្តីពីការអភិវឌ្ឍន៍មណ្ឌលទេសចរ ណ៍ជាតិ Dien Bien Phu –Pa Khoang ដល់ឆ្នាំ២០២០ និងទស្សនវិស័យដល់ឆ្នាំ២០៣០ ហើយចាត់ទុក នេះជាទិសដៅសំខាន់សម្រាប់ខេត្ត Dien Bien អភិវឌ្ឍន៍ វិស័យទេសចរណ៍នាពេលខាងមុខ។
“ខ្ញុំស្នើឲ្យខេត្ត Dien Bien ត្រូវសកម្មអនុវត្តជាក់ស្តែង នូវខ្លឹមសារដែលបានចែង ក្នុងផែនការមេនេះ និងរួមសហការ ជាមួយក្រសួងស្ថាប័ននានា ពង្រីកនូវប្រភព កម្លាំងពលំសង្គមដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងធានាឲ្យបានបទដ្ឋាននៃមណ្ឌលទេសចរណ៍ជាតិ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកបង្កើតពាណិជ្ជសញ្ញា ទេសចរណ៍ផ្សាភ្ជាប់ជាមួយការអប់រំប្រពៃណីស្នេហាជាតិ វីរៈជនបដិវត្តន៍ និងមោទន ភាពជាតិនៅក្នុងជនជាតិវៀតណាម គ្រប់ជំនាន់”។ ពិធីបុណ្យផ្កា Ban ឆ្នាំ២០១៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ខែមិនា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម