04/12/2019 11:45 GMT+7 Email Print Like 0

ពិធីបិទបញ្ចប់កម្មវិធីជួបជុំមិត្តភាពកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា


គណៈប្រតិភូកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជាទស្សនារោងចក្រមួយចំនួននៅវៀតណាម (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងដាឡាត់ ខេត្តឡាំដុង វៀតណាម  បានប្រព្រឹត្ត​ទៅពិធីបិទ​បញ្ចប់​កិច្ច​ប្រជុំមិត្ត​ភាព​កសិករនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា។
 
កម្មវិធីនេះ​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ តាមរយៈសកម្មភាពនានាដូចជា សិក្ខាសាលា​ស្តីពីការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍កសិកម្ម កសិករ តំបន់ជនបទនៃប្រទេសទាំង ៣ និងកម្ម​វិធីជួបប្រាស្រ័យវប្បធម៌ សិល្បៈ ទស្សនាគំរូនៃកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំង​មាន​ការ​ផ្លាស់​ប្តូរ​ចែក​រំលែក​និងសិក្សាបទពិសោធន៍រវាងតំណាងទាំងឡាយអំពីការអភិវឌ្ឍន៍កសិកម្ម កសិករនិង​តំបន់​ជន​បទ​ផង​ដែរ​។
 
នេះ​គឺជាឱកាសល្អក្នុងការផ្សព្វផ្សាយផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និង​ស្រប​តាម​ស្តង់​ដា​​រដើម្បី​បម្រើ​ផលិតកម្មនិងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជួយ​គាំទ្រ​ដល់​សហគ្រាស​នានា​ក្នុងការ​ឈាន​ចូល​ទៅកា​ន់​ទីផ្សារ​ក្នុងនិងក្រៅប្រទេស តាមរយៈនោះបង្កើនទំនាក់ទំនងសាមគ្គីភាពពិសេស មិត្តភាព កិច្ចសហ​ប្រតិបត្តិ​ការគ្រប់​ជ្រុង​ជ្រោយរវាងកសិករនៃប្រទេសទាំង ៣ ផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ