• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបង្ហូតទង់អាស៊ាននៅឡាវក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥១នៃទិវាបង្គើតសមាគមអាស៊ាន

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅក្រសួងការបរទេសឡាវនៅទីក្រុងវៀងច័ន្ទបានប្រព្រឹត្តទៅពិធីបង្ហូតទង់អាស៊ានយ៉ាងមហោឡារឹតក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី៥១នៃទិវាបង្កើតអាស៊ាន (8/8/1967 -8/8/2018)។

 ទិដ្ឋភាពនៃពិធីបង្ហូតទង់អាស៊ាននៅឡាវ

រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith បានអញ្ជើញធ្វើអធិបតី ក្នុងពិធីនេះនិងមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានរួមទាំងបណ្តាប្រទេសដៃគូសន្ទនាប្រចាំ នៅឡាវនិង តំណាងអង្គការអន្តរជាតិនានាផងដែរ។ ថ្លែងមតិក្នុងពិធីនេះ លោក  Saleumxay Kommasith បានសង្កត់ធ្ងន់​លើ​ភាពជោគជ័យរបស់អាស៊ាន ក្នុងរយៈ ពេលពាក់កណ្តាលសតវត្សកន្លងទៅ ហើយអះអាងថាទោះបីមានការ លំបាកនិងការសាកល្បងក្តី ប៉ុន្តែតំបន់និងសហគមន៍អាស៊ាន នៅតែរក្សាបានសន្តិភាព និងស្ថិរភាព ។ លោក Saleumxay Kommasith បានថ្លែងមតិថា៖ នាបច្ចុប្បន្នអាស៊ានជាអង្គការមួយដែលទទួលបាននូវភាព ជោគជ័យជាច្រើន បំផុតនៅលើពិភពលោក ហើយអាស៊ានមានតួនាទីដ៏សំខាន់ក្នុងស្ថាបត្យកម្ម តំបន់បើកទូលំទូលាយនិងគ្របដណ្តប់ដោយមានអាស៊ានជាស្នូល ហេតុដូច្នេះហើយប្រទេសឡាវមានក្តីសោមនស្សរីករាយពេល​ដែលជាសមាជិកក្នុងគ្រួសារអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top