• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីទទួលអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​សាធារណៈរដ្ឋ​បារាំង​


 ពិធីទទួលអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០១៨ ពិធីទទួល​អគ្គលេខាគណៈកម្មាធិការបក្សកុម្មុ​យនិស្ត វៀតណាម លោក​ Nguye​n Phu Trong ដែលអញ្ជើញទៅបំពេញទស្ស​នកិច្ចជា ផ្លូវការនៅសាធារណៈរដ្ឋបារាំ​ង បានប្រារព្ធ​ឡើង​ដ៏​មហោ​ឡារឹត​នៅរដ្ឋធានី ​ប៉ារីស។ ក្រោយពីពិធីទទួលជាផ្លូវការ អ​គ្គលេខា Nguyen Phu Trong បានម​ក ទស្សនា​ទីក្រុង​ Choisy le Roi ទីលានកិច្ចព្រមព្រៀ​ងប៉ារីសនិ​ងជួ​បសំណះ សំណាល​ជាមួយ​មិត្តភ័ក្តបា​រាំងមួយ​ចំនួនរូប​របស់​វៀតណាម។ ​អញ្ជើញថ្លែងមតិ នៅទី​នេះ អគ្គលេខា​ Nguyen Phu Trong បានឲ្យដឹងថា​៖
 
«ការចរចាកិច្ចព្រមព្រៀងទីក្រុ​ងប៉ារីសចាប់ពី​ឆ្នាំ ១៩៦៨ ដល់ ១៩៧៣ តភ្ជា​ប់នឹង​ការតស៊ូ​ដណ្តើម​បាន​ឯករាជ្យ​សេរី​ភាព​របស់វៀត​ណាម រួមជាមួយ ការតស៊ូដើម្បីសន្តិភា​ពនិងយុត្តិធម៌របស់ប្រជាជន​​ជឿន​លឿន ស្រ​ឡាញ់​សន្តិភាព​ សកល ដែលបានក្លាយទៅជាអ​នុស្សវរីយ៍មិនអាចបំភ្លេចបានឡើ​យចំពោះប្រជា ជនវៀតណាម​ក៏ដូ​ច​ជា​អ្នក​ទីក្រុង Choisy le ​Roi ដែរ។ ការចុះហេត្ថលេ​ខាលើកិច្ច ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​បាន​កូសសម្គាល់​ជ័យជំនះ​របស់​ដំណើរការចរចាក្នុ​ងរយៈ ពេលយូរអង្វែង ​និងជាលទ្ធផល​ចាំបាច់​នៃបណ្ដាជ័យ​ជំនះរបស់​កងទ័ព និងប្រជា​ជន​​វៀត​ណាម ព្រមទាំង និងជាជ័យជំនះនៃ​ចលនាប្រឆាំងសង្គ្រាម ការ​ពារ​សន្តិ ភាព​ គាំទ្រវៀតណាមរបស់ប្រ​ជាជន​បារាំងនិងពិភ​ពលោក ដែលប្រជាជន​ទីក្រុង Ch​oisy le Roi បានរួមវិភាគ​ទាន​មិន​តូច​តាច​ទេ៕»

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top