• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩


 ទិដ្ឋភាពនៅពិធីជួបជុំកោតសរសើរយុទ្ធជនពិការធ្ងន់ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ (រូបថត៖ TTXVN)
 

 អញ្ជើញថ្លែង​នៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជន​ពិការ​ធ្ងន់​ឆ្នើម​ៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតី​មនុស្ស​វៀត​ណាម​ដ៏​អង់​អាច​ក្លាហាន​មោះមុត​ ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។
 
នាព្រឹកថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីជួបជុំ កោតសរសើរ​យុទ្ធ​ជន​ពិការ​ធ្ងន់​ឆ្នើមៗទូទាំងប្រទេសឆ្នាំ២០១៩ចំនួន៥០០រូប។ នេះជាព្រឹត្តិការណ៍​ដែលមាន​អត្ថន័យ​ដ៏ជ្រាល​ជ្រៅក្នុង​ឱកាស​រំលឹក​ខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជនពលីវៀតណាម (ថ្ងៃទី២៧ ខែកក្កដា)។
 
អញ្ជើញថ្លែង​នៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា យុទ្ធជនពិ​ការ​ធ្ងន់​ឆ្នើម​ៗទាំង៥០០រូបដែលមានវត្តមាន ថ្ងៃនេះ គឺជាសាក្សី ជាគំរូនៃស្មារតីមនុស្សវៀត ណាមដ៏អង់​អាច​ក្លាហាន​​មោះមុត ក្រោកឈរឡើងដើម្បីឯករាជ្យ សេរីភាព និងឯកភាពរបស់ប្រទេសជាតិ។ លោក នាយក​រដ្ឋមន្រ្តី​​បាន​លើកច្បាស់ថា៖
 
“បក្ស ​រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ អនុវត្តយ៉ាង ល្អនូវការងារអំពីជន​មាន​គុណូប​ការៈ​ចំពោះ​បដិវត្តន៍។ ប្រពៃណី ផឹក ទឹកនឹកប្រភព បានក្លាយទៅជាលក្ខណៈ​វប្បធម៌​ដ៏ថ្លៃថ្នូរក្នុង​ជីវភាព​ខាង​ស្មារតី​ របស់ប្រជាជាតិវៀតណាម។ ពេលដែលប្រទេសជាតិឈានចូលសម័យកាល ផ្លាស់ប្ដូរថ្មីនោះ គឺគោល​នយោបាយ​អនុគ្រោះដល់ជនមានគុណូបការៈត្រូវបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយប្រព័ន្ធ​គោល​នយោបាយ​ ច្បាប់អនុគ្រោះដល់ ជនមានគុណូបការៈក៏ត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
 
យុទ្ធជនពិការ​ធ្ងន់ឆ្នើមៗទាំង៥០០រូបដែលចូលរួមពិធីជួបជុំខាងលើ ជា តំណាងរបស់យុទ្ធជនពិការធ្ងន់ជាង១២ពាន់នាក់និង​យុទ្ធជនពិការជាង១លាន២សែននាក់ក្នុងទូទាំងប្រទេស។ យុទ្ធជនពិការធ្ងន់ឆ្នើមៗទាំងនេះ មិនថាកំពុងរស់ នៅ​ជាមួយគ្រួសារឬនៅមូលដ្ឋានចិញ្ចឹមថែទាំ សុទ្ធតែមានឆន្ទៈនិងកិច្ចខិតខំប្រឹង ប្រែងដ៏​អស្ចារ្យ​ដើម្បី​​ជំនះពុះ​ពារលើការលំបាកដើម្បីថែទាំដល់ក្រុមគ្រួសារ ព្រម ទាំងបន្តរួមវិភាគទានកម្លាំងនិងប្រាជ្ញា​ក្នុងការសិក្សា​ស្រាវជ្រាវនិងការធ្វើពល​កម្ម ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top