• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីជប់លៀងអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន

នាយប់ថ្ងៃទី១៥ខែមករា ស្ថានទូតចិនប្រចាំវៀតណាមបានរៀបចំពិធីជប់លៀងអបអរសាទរខួបលើកទី ៧០ ទិវា​បង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-ចិន (ថ្ងៃទី១៨មករាឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០២០)។


ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (ខាងឆ្វេង) និងឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោក Xiong Bo(រូបថត៖ TTXVN)

ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអំឡុងពេល ៧០ ឆ្នាំកន្លងទៅ ព្រមទាំង អះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមគោរពនិងមានបំណងយ៉ាងពិតប្រាកដចង់រួមជាមួយបក្ស រដ្ឋនិងប្រជាជនចិន ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន អោយកាន់តែរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់និងចីរភាព ដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកយ៉ាង ជាក់ស្ដែងចំពោះសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និង លើពិភពលោក។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាមលោក Xiong Bo បាន សម្ដែងនូវគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រីកចំណងមិត្តភាពប្រពៃណី បង្កើនជំនឿទុកចិត្តខាងនយោបាយ ធ្វើអោយស៊ីជំរៅថែមទៀតនូវកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍ទៅវិញទៅមក ជំរុញអោយទំនាក់ទំនងរវាងចិន-វៀតណាមរីកចម្រើនដោយឥតឈប់ឈរ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top