10/06/2019 09:20 GMT+7 Email Print Like 0

ពិធីចេញដំណើរទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់កាកសំណល់ប្លាស្ទិច

 ពិធីចេញដំណើរ​ទូទាំងប្រទេសនៃចលនា ទប់ស្គាត់កាកសំណល់ប្លាស្ទិច បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែ​មិថុនា ឆ្នាំ​២០១៩ នៅទីក្រុង​ហាណូយ។
 
អញ្ជើញ​ថ្លែងនៅក្នុងពិធីបើក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងពីគោលដៅ ដែល​ខិត​ខំប្រឹងប្រែងដល់ឆ្នាំ ២០២១ តាមរយៈផ្សារនានា នៅតាមទីក្រុង កុំប្រើផលិត​ផល​ប្លាស្ទិក​ដែល​ប្រើ​ប្រាស់​មួយ​ដងនៅឡើយ  ហើយដល់ឆ្នាំ ២០២៥  ប្រទេសទាំងមូល នឹងមិនប្រើផលិត​ផល​ប្លាស្ទិក​ប្រើប្រាស់​មួយ​ដង​ទៀត​។
 
នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc  បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាល វៀតណាម សូមអំពាវនាវ​ឲ្យសហគមន៍​អាជីវកម្ម បង្កើនការទទួលខុសត្រូវសង្គមដើម្បីរួមដៃគ្នា ទប់ស្កាត់ការប្រើប្រាស់កាក​សំណល់​ប្លាស្ទិក​។ ទន្ទឹមជាមួយគ្នានោះ ហាងនានា ផ្សារទំនើប ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារកុំប្រើថង់ ឬផលិត​ផល​ប្លាស្ទិកប្រើប្រាស់មួយដង។​

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងនានា ចូលរួមដើរដង្ហែក្បួន សំដៅទប់ស្កាត់កាកសំណល់ប្លាស្ទិច


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

 

ជាងនេះ​ទៅទៀត លើកទឹកចិត្តអតិថិជន គួរប្រើថង់ប្រើប្រាស់បានច្រើនដង ពោល គឺ ប្រើប្រាស់​ផលិត​ផល​ដែល​ស្និទ្ធ​ស្នាល​ជាមួយបរិស្ថា​នតែម្តង។ សហគមន៍នីមួយ ​គ្រួ សារនីមួយនិងប្រជា​ជនគ្រប់​រូប ចាប់ពី​ពេល​នេះតទៅ ​នឹងគួរនុវត្តតាមពាក្យស្លោក​ ថា “និយាយ “​ទេ” ជាមួយកាកសំណល់​ប្លាស្ទិច​” ហើយ​ពីសកម្មភាព​តូច​បំផុត​នេះដើម្បី​រួមចំណែក​ក្នុងកិច្ចការពារ​បរិស្ថានរស់​នៅសំរាប់ ថ្ងៃនេះនិងជំនាន់ក្រោយៗទៀតផ​ង​ដែរ”។
 
បន្ទាប់​ពីពិធីបើកនេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងថ្នាក់​ដឹកនាំនានារួម​ទាំងប្រជាជន​រដ្ឋ​ធានីបាន​ដើរនៅលើផ្លូវ​ដើរថ្មើជើងជុំវិញបឹង Hoan Kiem ដើម្បីជួយជម្រោងជ្រែងចលនា​ប្រយុទ្ធប្រឆាំង​នឹងការ​រីក​រាលដាលនៃកាកសំណល់ប្លាស្ទិច​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ