28/05/2020 09:27 GMT+7 Email Print Like 0

ពលរដ្ឋវៀតណាមចំនួន ៣០០ នាក់នៅអូស្រ្តាលី​នឹងត្រូវបាន​ដឹកជញ្ជូន​ មកស្រុកកំណើតវិញ

ស្ថានទូត និងបណ្ដាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅអូស្ត្រាលីកំពុងជំរុញយ៉ាងសកម្មនិងស្នើឲ្យបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរយ៉ាងដូច្នេះនាពេលខាងមុខផងដែរ។

ពលរដ្ឋវៀតណាមចំនួន ៣០០ នាក់នៅអូស្រ្តាលីនឹងត្រូវបានដឹកជញ្ជូន មកស្រុកកំណើតវិញ



ជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាម ជាលើកដំបូង ដែលជាប់គាំងនៅអូស្ត្រាលីមកកាន់វៀតណាមវិញនឹងចេញដំណើពីទីក្រុង Sydney នាវេលាម៉ោង ១៩ និង ៣៥ នាទី ថ្ងៃទី ១ ខែមថិនា ឆ្នាំ ២០២០ បានចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat នៃទីក្រុង ហូជីមិញ នាវេលាម៉ោង ១ និង ៣០ នាទី ថ្ងៃទី ២ ខែមថិនា ឆ្នាំ ២០២០។ បន្ទាប់ពីបានវិលប្រឡប់មកស្រុកកំណើតវិញហើយ ពលរដ្ឋទាំងអស់ត្រូវធ្វើចត្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ។

ស្ថានទូតនិងបណ្ដាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅអូស្ត្រាលីកំពុងជំរុញយ៉ាងសកម្មនិងស្នើឲ្យបណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរយ៉ាងដូច្នេះនាពេលខាងមុខផងដែរ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ