07/01/2021 14:57 GMT+7 Email Print Like 0

ពលករជាង ៣២ លាននាក់រងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺ Covid-19

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាននេះ (រូបថត៖ baotintuc.vn)
 

នាឆ្នាំ២០២០ ប្រទេសវៀតណាមមានប្រជាជនជាង ៣២ លាននាក់ដែលរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺ Covid-19 ដូចជាការបាត់បង់ការងារធ្វើ ត្រូវឈប់ពីការងារ ឬកាត់បន្ថយម៉ោងធ្វើការ និងកាត់បន្ថយប្រាក់ចំណូលជាប្រចាំខែជាដើម។

ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យទីផ្សារពលករ បានធ្លាក់ចូលក្នុងស្ថានភាពថយចុះយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងកម្លាំងពលកម្មបានធ្លាក់ចុះយ៉ាងជ្រៅ ហើយប្រាក់ចំណូលរបស់ពលករក៏ថយចុះយ៉ាងគំហុកផងដែរ ។ ទាំងនេះគឺជាព័ត៌មានដែលតំណាងអគ្គនាយកដ្ឋានស្ថិតិបានជម្រាបនៅក្នុង សន្និសីទសារព័ត៌មានស្តីពីស្ថានភាពពលកម្ម - ការងារក្នុងត្រីមាសទី ៤ និងឆ្នាំ ២០២០ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែមករានៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងសន្និសីទនេះ លោកស្រី Vu Thi Thu Thuy ប្រធានមន្ទីរប្រមូលទិន្នន័យនិងអនុវត្តបច្ចេកវិទ្យាព័ត៌មានស្ថិតិនៃអគ្គនាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា៖

« ចាប់ពីត្រីមាសទី ៣ នេះតទៅស្ថានភាពពលករនិងការងារមានការកែលំអកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងត្រីមាសទី ៤ នេះក៏មានការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះស្ថានភាពនៃការរីករាលដាលជំងឺឆ្លងនៅលើពិភពលោកនៅតែបន្តផ្ទុះឡើងយ៉ាងស្មុគ្រស្មាញផងដែរ។ហេតុដូច្នេះ នាពេលខាងមុខយើងនៅតែសង្ឃឹមថាគោលនយោបាយនិងយុទ្ធសាស្ត្រស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច នឹងទទួលបានប្រសិទ្ធភាពដ៏ល្អប្រសើរថែមទៀត។ យើងក៏មានជំហានអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាបញ្ហាពលកម្មនិងការងារធ្វើផងដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ