25/08/2019 11:28 GMT+7 Email Print Like 0

ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃ


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថតៈ TTXVN)
 

ទទួល​តាមការអញ្ជើញ ពីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ប្រធានមហាសន្និបាតលើកទី ៤០ នៃ ក្រុម​ប្រឹក្សា​អន្តរសភា​អាស៊ាន (មហាសន្និបាត AIPA 40) លោក Chuan Leekpai ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត AIPA 40 នៅ​ទីក្រុងបាងកកនិងបំពេញដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ​ខែសីហាឆ្នាំ ២០១៩។
 
គណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួម AIPA 40 លើកនេះ សំដៅបន្តអះអាងថែមទៀត នូវការ​ចូល​រួម​​យ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវរបស់រដ្ឋសភា វៀតណាមលើសកម្មភាពរបស់ AIPA ព្រម​ទាំង​ លើកកម្ពស់ប្រសិទ្ធភាពនៃសកម្ម ភាពកិច្ចការបរទេសរបស់វៀតណាម។ ក្នុងក្រប​ខ័ណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ចលើក​នេះ ប្រ ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រធាន​រដ្ឋ​សភា​ថៃ ដោយអនុលោមតាមគោលការណ៍ ផ្លាស់វេនដើម្បីត្រៀមរៀបចំមហា សន្និបាត AIPA ៤១ ក្នុងឆ្នាំ ២០២០ ​និងសកម្មភាពផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃឆ្នាំប្រធាន AIPA ផងដែរ។
 
យ៉ាងណា​មិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋ​សភាវៀត​ណាម បាន​ចូល​រួមមហាសន្និបាត AIPA ៤០ និងបានបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ គឺប្រកប​ដោយ​អត្ថន័​យ​សំខាន់ ដែលបង្ហាញពីតួនាទីរបស់រ​ដ្ឋសភាវៀតណាមក្នុងវេទិកា A​IPA; រួម​ចំណែក​អះអាង​នូវគោល​នយោបាយ​ការបរទេស​របស់បក្សនិងរដ្ឋ ការធ្វើសមាហរណកម្មយ៉ាងស​កម្ម ទៅក្នុងតំបន់និងពិ​ភព លោក​ ​ជាពិសេស ពង្រឹងនិងពង្រីកថែមទៀត​ នូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម -​ ថៃតែម្តង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ