22/04/2021 16:26 GMT+7 Email Print Like 0

ពង្រឹងនិងធ្វើឲ្យស៊ីជម្រៅជាងទៀតនូវទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាមនិងគុយបា

នាថ្ងៃទី ២០ មេសា អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតជូនលោក Raúl Castro អតីតលេខាទី១ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា។

អគ្គលេខាបក្ស លោក Nguyen Phu Trong និងលោក Raúl Castro អតីតលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា (រូបថត៖ TTXVN)


នៅក្នុងសារលិខិតនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះការដែលគុយបា បានរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាត បក្សកុម្មុយ និស្តទូទាំងប្រទេសលើកទី ៨។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានទទួលស្គាល់និងសម្តែង ការកោតសរសើរចំពោះអាជីពបដិវត្ត ដ៏រុងរឿងរបស់លោក Raúl Castro ដែលតែងតែមានភាពភក្តី សុខចិត្តលះបង់ចំពោះបក្ស ចំពោះមាតុភូមិ បម្រើបដិវត្តន៍ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត រួមវិភាគទានដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍និងកសាងសង្គមនិយមលើទឹកដីគុយបាវីរភាព។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា លោក Raúl Castro តែងតែជាមិត្តជិតស្និទ្ធ និងស្មោះត្រង់របស់បក្សរដ្ឋនិងប្រជា ជនវៀតណាមក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ។ ជាងនេះទៅទៀត លោកគឺជាអ្នកស្នង អភិវឌ្ឍន៍និងធ្វើឲ្យស៊ីជម្រៅជាងទៀតនូវទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងការជឿទុកចិត្តគ្នារវាងវៀតណាមនិងគុយបា។ លោកអគ្គលេខាបក្សបានបញ្ជាក់ពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជន វៀតណាមក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រជាជន នៃប្រទេសទាំងពីរវៀតណាម - គុយបា ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ