02/05/2019 10:27 GMT+7 Email Print Like 0

ពង្រីកតួនាទីសំខាន់នៃសេដ្ឋកិច្ចឯកជន៖ ក្លាយទៅជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច


 រដ្ឋាភិបាលវៀតណាមបាននិងកំពុងឆ្ពោះទៅរកគោលដៅនាឆ្នាំ២០២០ មានសហគ្រាសឯកជនយ៉ាងហោចណាស់ចំនួន១លានអង្គភាពដោយស្រូបយក ៥០%នៃ GDP 
 

 ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ ខែឧសភា វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ នឹងប្រព្រឹត្ត​ទៅនៅ​រដ្ឋធានី​ហាណូយ​ ដោយ​មានការចូលរួមរបស់តំណា​ង រាប់ពាន់នាក់​។
 
នេះ​ជាវេទិកាថ្នាក់ជាតិដែលពិភាក្សាអំពីបញ្ហានិងយុទ្ធសាស្ត្រ សំខាន់ៗស្ដីពីម៉ាក្រូសេដ្ឋកិច្ចរបស់ វៀតណាម ព្រម​ទាំង​សំដៅរក្សាស​កម្មភាព សន្ទនាស្ដីពីគោលនយោបាយសាធារណៈ-ឯកជនរវាងរ​ដ្ឋាភិបាលនិងតំបន់សេដ្ឋ កិច្ចឯ​កជនផ​ងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាបានចាត់ទុកថា វេទិកាឆ្នាំនេះនឹង បន្តអះអាងនូវតួនា​ទីដ៏​សំខាន់​នៃតំបន់សេដ្ឋកិច្ច​ឯកជនដែលជាកម្លាំងចលករ ស្នូលនៃខឿនសេដ្ឋកិច្ច។
 
បណ្ឌិត Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបាន ចាត់ទុកថា សេដ្ឋកិច្ចឯកជនមាន​យថាទស្សន៍​អភិវឌ្ឍដ៏ខ្ពស់ជាងក្នុងឆ្នាំ២០១៩ និងឆ្នាំក្រោយៗ ក៏ដូចជារួមវិភាគទានច្រើនជាង​ទៅក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។
 
ក្នុងពេលជាមួយគ្នា​នោះ លោក Nguyen Quang Huan អនុប្រធានសមា គមន៍អាជីវករឯកជន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន Halcom បានចាត់ ទុកថា បដិវត្តន៍ឧស្សាហ កម្ម៤.០កំពុងនាំមកនូវ​កាលានុវត្ត​ភាព​ក៏ដូច​ជាការសាក ល្បងជាច្រើនចំពោះសហគ្រាសឯកជន ​វៀតណាម។ ក្នុងកាលៈទេសៈសេដ្ឋកិច្ចថ្មី នោះ​ កត្តាមនុស្សនិង​កម្លាំងពលករ​នៅតែជាតម្លៃគន្លឹះដែលសហគ្រាសចាំបាច់​ ត្រូវគោរព ប្រសិន​បើគេចង់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ លោក Huan បាន ថ្លែងថា៖
 
“ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗនោះគឺ សហ គ្រាស​ត្រូវកំណត់​អោយ​បាន​ច្បាស់​នូវវប្បធម៌​សហគ្រាស​ ក៏ដូចជាទស្សនវិជ្ជា របស់ខ្លួន ហើយត្រូវគោរពនិងប្រកាន់យ៉ាងខ្ជាប់នឹងទស្សនវិជ្ជានោះ គោរពច្បាប់​ និងឆ្ពោះទៅរកសហគមន៍ទើបទទួលបានផលប្រយោជន៍ដោយចីរភាព។ ទីពីរ គឺត្រូវចែករំលែក​ចំណេញ​ជាមួ​យដៃគូ ដោយសារគ្មានអ្នកណាអាចធ្វើអាជីវកម្ម ដោយតែម្នាក់ ឯងបានទេ ជាពិសេស​គឺនាពេល​ដែលយើង​ចូល​រួមក្នុងខ្សែសង្វាក់ តម្លៃសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា”។
 
 រដ្ឋាភិបាលវៀត​ណាមបាននិងកំពុងឆ្ពោះទៅរកគោលដៅនាឆ្នាំ២០២០ មានសហគ្រាស​ឯកជនយ៉ាង​ហោចណាស់ចំនួន​១លានអង្គភាពដោយស្រូបយក ៥​០%នៃ GDP៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ