• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកសុខាភិបាលគប្បីមានការអភិវឌ្ឍន៍បច្ចេកទេសសំដៅឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន


ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរ ចំពោះរាល់ស្នាដៃ និងការួមចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិកគ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំនិងការពារសុខភាពរបស់ប្រជាជន

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺ​ម៉ង់​បាន​រៀប​ចំ​យ៉ាង​ឱឡារិក​ពិធី​រំលឹក​ខួប​លើក​ទី​១១០ នៃ​ទិវា​បង្កើត​និង​ទទួល​គ្រឿង​ឥស្សរិយ​យស ពលកម្ម​ថ្នាក់ទី១លើកទី​២​។ អញ្ជើញ​ចូល​រួម​និង​ថ្លែង​​មតិ ក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បាន​អបអរសាទរ​និង​កោត​សរសើរ​ ចំពោះ​រាល់​ស្នាដៃ​និង​ការួម​​ចំណែក​យ៉ាង​ធំធេង របស់វេជ្ជបណ្ឌិត ភ្នាក់ងារ​សុខាភិបាល និង​កម្មាភិបាល​បុគ្គលិក​គ្រប់​ជំនាន់ នៅ​មន្ទីរពេទ្យមិត្តភាព​វៀតណាម-​អាល្លឺម៉ង់ ​ចំពោះ​បុព្វហេតុ​កសាង​ថែទាំ​និង​ ការពារ​សុខភាពរបស់​ប្រជាជន​។ លោក Tran Dai Quang បានស្នើឲ្យផ្នែកសុខាភិបាល និយាយរួម​និងមន្ទីរពេទ្យ​វៀត​ណាម​-អាល្លឺម៉ង់​និយាយ​ដោយ​​ឡែក គប្បីប្រមូលផ្តុំលើ​ក​កំពស់​គុណភាព​ការងារ​ពិនិត្យ ព្យាបាល​ជំងឺ បន្ត​ផ្លាស់ប្តូរថ្មីការងារ​ថែទាំ​អ្នក​ជំងឺ​ជាពិសេស​បំពេញ​ល្អសេវា​សុខាភិបាល​ក្នុងឱកាស​ ពិធីបុណ្យនានា​និង​ព្រឹត្តិការ​ណ៍​សំខាន់ៗ របស់​ប្រទេស​ជាតិ​។ លោក​ប្រធានរដ្ឋ Tran Dai Quang បាន ប្រគល់​ភារ​កិច្ច​សម្រាប់​ផ្នែក​សុខាភិបាល ​ដោយប្រមូល​ផ្តុំ​អភិវឌ្ឍន៍​​បច្ចេកទេសមុខ​ព្រួញ សំដៅ​ឆ្លើយ​តប​នឹង​តម្រូវ​ការថែទាំ​សុខភាព​កាន់​តែច្រើន របស់ប្រជាជន ជាពិសេស ជម្រុញ​​ការ​ងារ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ និងអនុវត្តរាល់​សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេក​ទេស​ជឿន​លឿន រួម​ចំណែក​លើក​កំពស់គុណភាព របស់មន្ទីរពេទ្យផងដែរ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top