
ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរ ចំពោះរាល់ស្នាដៃ និងការួមចំណែកយ៉ាងធំធេងរបស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិកគ្រប់ជំ នាន់នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំនិងការពារសុខភាពរបស់ប្រជាជន
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់បានរៀបចំយ៉ាងឱឡារិកពិធីរំលឹកខួបលើកទី១១០ នៃទិវាបង្កើតនិងទទួលគ្រឿងឥស្សរិយយស ពលកម្មថ្នាក់ទី១លើកទី២។ អញ្ជើញចូលរួមនិងថ្លែងមតិ ក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានអបអរសាទរនិងកោតសរសើរ ចំពោះរាល់ស្នាដៃនិងការួមចំណែកយ៉ាងធំធេង របស់វេជ្ជបណ្ឌិត ភ្នាក់ងារសុខាភិបាល និងកម្មាភិបាលបុគ្គលិកគ្រប់ជំនាន់ នៅមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ ចំពោះបុព្វហេតុកសាងថែទាំនិង ការពារសុខភាពរបស់ប្រជាជន។ លោក Tran Dai Quang បានស្នើឲ្យផ្នែកសុខាភិបាល និយាយរួមនិងមន្ទីរពេទ្យវៀតណាម-អាល្លឺម៉ង់និយាយដោយឡែក គប្បីប្រមូលផ្តុំលើកកំពស់គុណភាពការងារពិនិត្យ ព្យាបាលជំងឺ បន្តផ្លាស់ប្តូរថ្មីការងារថែទាំអ្នកជំងឺជាពិសេសបំពេញល្អសេវាសុខាភិបាលក្នុងឱកាស ពិធីបុណ្យនានានិងព្រឹត្តិការណ៍សំខាន់ៗ របស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ Tran Dai Quang បាន ប្រគល់ភារកិច្ចសម្រាប់ផ្នែកសុខាភិបាល ដោយប្រមូលផ្តុំអភិវឌ្ឍន៍បច្ចេកទេសមុខព្រួញ សំដៅឆ្លើយតបនឹងតម្រូវការថែទាំសុខភាពកាន់តែច្រើន របស់ប្រជាជន ជាពិសេស ជម្រុញការងារស្រាវជ្រាវវិទ្យាសាស្ត្រ និងអនុវត្តរាល់សមិទ្ធិផលវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន រួមចំណែកលើកកំពស់គុណភាព របស់មន្ទីរពេទ្យផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម