អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Hoang Van Thang ថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖TTXVN)
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានពិភាក្សា អំពីការអនុញ្ញាតឲ្យអនុវត្តរបបផ្ដល់អាទិភាពពិសេស ក្នុងការបែងចែកថវិកាមជ្ឈឹមតាមកម្មវិធី គោលដៅជាតិកសាងជនបទថ្មីដំណាក់កាល២០១៦-២០២០ ចំពោះស្រុកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ប៉ែកខាងត្បូងវៀតណាម។ របាយការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា ទុនវិនិយោគកសាងផ្ទះសម្បែង និងសំណង់សាធារណៈជាមធ្យម នៅតំបន់ដីសណ្ដទន្លេ Cuu Long គឺខ្ពស់ច្រើនជាង កំរិតមធ្យមក្នុងទូទាំងប្រទេស។ មូលហេតុគឺដោយសារភូមិសាស្ត្រតំបន់នេះមានលក្ខណៈស្មុគស្មាញ់ បានជាត្រូវបង្កើនចំណាយ ដើម្បីដោះស្រាយ។ ដោយហេតុនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានឯកភាពអនុម័ត លើការអនុវត្តរបបផ្ដល់អាទិភាពពិសេស ក្នុងការបែងចែកថវិកាមជ្ឈឹម ចំពោះស្រុកនានានៅតំបន់នេះ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម