05/04/2019 06:18 GMT+7 Email Print Like 0

ផែនការថ្មីរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោក D.Trump សំដៅទប់ទល់នឹង "រលក" ពីអាមេរិកកណ្តាល


 ប្រធានាធិបតីអាមេរិក លោក Donald Trump
 

 បន្ទាប់​ពីទទួល​បរាជ័យក្នុងការ​បញ្ចុះបញ្ចូលរដ្ឋ​សភាឱ្យផ្តល់​ថវិកាដើម្បី​សាងសង់​ជញ្ជាំង​នៅព្រំដែន​ជាប់ជាមួយ​ម៉ិកស៊ីក​នោះ ​រដ្ឋអំណាចរបស់ប្រធានាធិបតីអា​មេរិក លោក Donald Tru​mp និងគណ​បក្សសាធារណរដ្ឋ​បាន​ផ្លាស់​ប្តូរ​បញ្ហាទៅការលើកសំណើស្តីពីការបណ្តេ​ញចេញយ៉ាងឆាប់រហ័សនិង​        សាមញ្ញៗ​ចំពោះ​កុមារ​និង​គួ្រសារ​របស់​ជនចំណាក​ស្រុកខុសច្បាប់មកពីអាមេ​រិកកណ្តាល។

សមាជិក​សភាគណបក្សសាធារណរដ្ឋ មានបំណងចង់បណ្តេញចេញជនចំណាកស្រុកពីហ្គាតេម៉ាឡា អេលសាវ៉ាឌ័រ និងហុន​ឌូរ៉ាយ៉ាង​ឆាប់រហ័សនិងងាយស្រួល។ ទង្វើរនេះមានន័យថាផ្លាស់ប្តូរច្បាប់ជនភៀសខ្លួនអាមេរិកឡើយ។ ទន្ទឹមនឹង​នេះដែរ អ្នកគាំទ្របញ្ហាធ្វើចំណាកស្រុកបានព្រមានថា ផែនការនេះអាច​បណ្តាល​ឱ្យ​កុមារ​ជួប​ការ​លំ​បាក​ដោយ​ត្រូវបានវិលត្រឡប់មកមាតុភូមិរបស់ពួកគេវិញនៅអាមេរិកកណ្តាល ដែលធ្លាប់បង្ក​គ្រោះថ្នាក់​ជា​ច្រើន​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ