ប្រធានាធិបតីអាមេរិក លោក Donald Trump
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលរដ្ឋសភាឱ្យផ្តល់ថវិកាដើម្បីសាងសង់ជញ្ជាំងនៅព្រំដែនជាប់ជាមួយម៉ិកស៊ីកនោះ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងគណបក្សសាធារណរដ្ឋបានផ្លាស់ប្តូរបញ្ហាទៅការលើកសំណើស្តីពីការបណ្តេញចេញយ៉ាងឆាប់រហ័សនិង សាមញ្ញៗចំពោះកុមារនិងគួ្រសាររបស់ជនចំណាកស្រុកខុសច្បាប់មកពីអាមេរិកកណ្តាល។
សមាជិកសភាគណបក្សសាធារណរដ្ឋ មានបំណងចង់បណ្តេញចេញជនចំណាកស្រុកពីហ្គាតេម៉ាឡា អេលសាវ៉ាឌ័រ និងហុនឌូរ៉ាយ៉ាងឆាប់រហ័សនិងងាយស្រួល។ ទង្វើរនេះមានន័យថាផ្លាស់ប្តូរច្បាប់ជនភៀសខ្លួនអាមេរិកឡើយ។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្របញ្ហាធ្វើចំណាកស្រុកបានព្រមានថា ផែនការនេះអាចបណ្តាលឱ្យកុមារជួបការលំបាកដោយត្រូវបានវិលត្រឡប់មកមាតុភូមិរបស់ពួកគេវិញនៅអាមេរិកកណ្តាល ដែលធ្លាប់បង្កគ្រោះថ្នាក់ជាច្រើនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម