• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធ “ឆ្នាំទេសចរណ៍ជាតិ២០១៨ - Ha Long – Quang Ninh”

ទិដ្ឋភាពនៃពិធីបើក

នាយប់ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅតា​មឆ្នេរឈូងសមុទ្រ ​Ha Long បានប្រព្រឹត្តទៅពិធី​បើក “ឆ្នាំ​ទេសចរណ៍​ជាតិ​២០១៨ - Ha Long – Q​uang Ninh” និងកម្មវិធី C​arnaval Ha Long ២០១៨ ក្រោមប្រធានបទ​ “Ha Long ​- បេតិកភណ្ឌ-ទី​មកដល់រួសរាយរាក់ទា​ក់”។

អញ្ជើញ​ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ​សភាវៀតណាមលោកស្រី Ng​uyen Thi Kim Ngan បា​នសង្កត់​ធ្ងន់​ថា ការិយាល័យនយោបាយ​បានដាក់​ចេញគោល​ដៅនោះគឺដល់ឆ្នាំ២០​២០ វិស័យ​ទេសចរណ៍​នឹង​ក្លាយ​ទៅជា​ផ្នែកសេ​ដ្ឋកិច្ច​មុ​ខព្រួញ ដែលបង្កើតកម្លាំងច​លករសំរាប់ការអភិវឌ្ឍសេដ្ឋ​កិច្ចស​ង្គម ហើយទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ពី១៧ដល់​២០លាននាក់ ភ្ញៀវទេសចរជាតិប្រមា​ណ៨២លាននាក់ រួមវិភាគទា​ន១០%ទៅក្នុង G​DP ជាតិ​។ សំដៅអនុ​វត្តន៍គោលដៅខាងលើ ការរៀប​ចំឆ្នាំទេសចរណ៍​ជាតិ​ជាឱកាសសំខាន់​ដើម្បីឧទ្ទេសនាម​និង​ផ្សព្វផ្សាយ​តំលៃវប្បធម៌​រូបី និងអរូបីក៏ដូចជាផលិតផល​ទេសចរណ៍ដ៏វិសេសវិសាល​របស់វៀត​ណាម​ផង​ដែរ​។
 
“នាងខ្ញុំមាន​គោលបំណងថា តា​មរយៈព្រឹត្តិការណ៍នៃឆ្នាំទេស​ចរណ៍ជាតិ​២០១៨ យើងនឹង​បន្តទទួល​បាន​ការបោះ​ជំហា​នអភិវឌ្ឍន៍ដ៏សំខាន់និងប្រក​បដោយចីរភាពចំពោះ​វិស័យទេសចរណ៍។​ ហើយជោគ​ជ័យនៃទេសចរណ៍​ Quang Ninh ក្នុងកា​រទាក់ទាញ​វិនិយោគិន​មកបណ្ដាក់​ទុនចូល​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារ​ចនាសម្ព័ន្ធ​និងសេវាក​ម្មទេសចរណ៍នោះ គឺបទ​ពិសោធន៍​ដ៏ថ្លៃថ្លាសំរាប់​តំបន់ផ្សេងៗ​ក្នុង​ទូទាំង​ប្រទេស​”។ ឆ្នាំទេសចរណ៍ជាតិ​២០១៨មានព្រឹត្តិការណ៍ចំនួន១០​០ដែលបានរៀបចំឡើងក្នុងទូទាំង​ប្រទេស ក្នុងនោះខេត្ត​ Quang Ninh រៀបចំព្រឹត្តិ​ការណ៍ចំនួ​ន៥០​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top