21/05/2019 12:09 GMT+7 Email Print Like 0

ប្រារព្ធសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤


(រូបថត៖ quochoi.vn)
 

អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភា វៀតណាមលោក ស្រី Nguyen Thi Kim Ngan បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសន្ទុះកំណើនសេដ្ឋកិច្ច សង្គមឆ្នាំ២០១៨ ហើយចាត់ទុកថា ស្ថានភាពសេដ្ឋ​កិច្ច​សង្គម​ចាប់​តាំងពី​ដើម​ឆ្នាំ ២០១៩កន្លងមក នៅតែសម្រេចបាននូវលទ្ធផលដ៏វិជ្ជមាន។ 

 
សម័យប្រជុំ​លើកទី៧ រដ្ឋសភានីតិកាលទី១៤ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ២០ ខែឧសភា នៅរដ្ឋធានីហាណូយ។ អញ្ជើញចូល​រួមពិធីបើកមានវត្តមានថ្នាក់ ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិ​វៀត​ ណាម និងតំណាងអង្គទូតក៏ដូចជាអង្គការអន្តរជាតិមួយចំនួនផ្សេងទៀត។
 
អញ្ជើញថ្លែងសុន្ទរកថា​បើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់​ចំពោះសន្ទុះកំណើនសេដ្ឋកិច្ច សង្គមឆ្នាំ២០១៨ ហើយចាត់ទុកថា ស្ថានភាពសេដ្ឋកិច្ចសង្គម​ចាប់​តាំង​ពីដើមឆ្នាំ ២០១៩កន្លងមក នៅតែសម្រេចបាននូវលទ្ធផលដ៏វិជ្ជមាន។ តាមនោះ សេដ្ឋកិច្ច​មាន​កំណើន​ល្អបង្គួរ ម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាប្រកបដោយស្ថិរភាព ការរៀប​ចំ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ឡើង​វិញ​ដោយ​តភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីរូប សណ្ឋានកំណើនបន្តមានការរីកចម្រើន ហើយបរិយាកាស​វិនិយោគ​អាជីវកម្ម​ ក៏ត្រូវបានកែលម្អផងដែរ។ បណ្ដាវិស័យដូចជាវប្បធម៌ សង្គម អប់រំ សុខាភិបាល ពលកម្ម ការងារធ្វើ សន្តិសុខ​សង្គម សម្រេចបាននូវលទ្ធផលជាក់ស្ដែង។ សន្តិ សុខការពារជាតិត្រូវបានរក្សាយ៉ាងរឹងមាំ សកម្មភាព​កិច្ចការ​បរទេស ធ្វើសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិបន្តមានស្នាដៃសំខាន់ៗ តាមនោះអះអាងនូវឋានៈកាន់ តែខ្ពស់​ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
 
“ឆ្នាំ២០១៩ ជាឆ្នាំដែលមានអត្ថន័យសំខាន់ក្នុងការអនុវត្តប្រកបដោយជោគ ជ័យនូវ​គោល​ដៅនា​នា​នៃផែ​ន​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ចសង្គមដំណាក់កាល២០១៦- ២០២០។ ភារកិច្ចនេះពិតជាធ្ងន់ធ្ងរណាស់ អញ្ចឹងទាម​ទារ​អោយ​ប្រព័ន្ធ​នយោបាយ ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងសហគមន៍ធុរជនទាំងមូល ត្រូវ ខិតខំ​ប្រឹង​ប្រែង​អស់ពីកម្លាំងកាយចិត្ត សាមគ្គីគ្នា ប្រែក្លាយសម្ដីទៅជាសកម្មភាព ប្រែក្លាយការលំបាក​សាកល្បង​ទៅជាកាលានុវត្តភាព​ ដើម្បីសម្រេចរួចរាល់គោល ដៅសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩”។
 
លោកស្រី Nguyen ​Thi Kim Ngan បានស្នើអោយរដ្ឋសភាផ្ដោតទៅលើការ ពិចារណា សម្រេចចិត្ត និងអនុម័តលើ​ពង្រាងច្បាប់ចំនួន៧ ពង្រាងសេចក្ដី សម្រេចចិត្តចំនួន២ ហើយផ្ដល់មតិចំ​ពោះព​ង្រាង​ច្បាប់​ចំនួន៩​ផ្សេងទៀត។ លោក ស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថែមទៀតថា៖
 
 “រដ្ឋសភា​នឹងពិចារណា អនុម័តលើការធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រា ក្នុងច្បាប់អាជីវកម្មធានារ៉ាប់រង និងច្បាប់​កម្មសិទ្ធិបញ្ញា ហើយផ្ដល់មតិចំពោះ ពង្រាងច្បាប់ការងារ (ធ្វើវិសោធនកម្ម)។ ព្រមទាំងពិចារណា សម្រេច​ចិត្តលើការ ចូលរួមអនុសញ្ញាលេខ៩៨នៃអង្គការការងារអន្តរជាតិ សំដៅធានាភាពឆបគ្នាជា មួយការ​សន្យា​នានា​ ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឯ​កសារទាក់ទិននានា តាមនោះបង្ហាញ នូវស្មារតីម្ចាស់ការ និងម៉ឺងម៉ាត់របស់​វៀតណាម ក្នុងការ​អនុវត្ត​សន្ធិសញ្ញា​អន្តរជាតិ​ ដែលវៀតណាមជាសមាជិក​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ