12/05/2020 10:09 GMT+7 Email Print Like 0

ប្រារព្ធសន្និបាតលើកទី១២គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២


ទិដ្ឋភាពនៅសម័យបើកនៃសន្និបាតមជ្ឈឹមបក្សលើកទី១២ (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ សន្និបាតលើកទី១២របស់គណៈកម្មាធិការ មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀតណាម​នីតិកាលទី១២ បានប្រារព្ធនៅរដ្ឋធានី ហាណូយក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក​ Nguyen Phu Trong។
 
សន្និបាត​នឹងពិចារណាហើយសម្រេចលើបញ្ហាសំខាន់ៗដូចជា៖ ទិស ដៅការងារ​កម្មាភិបាល​របស់​គណៈកម្មាធិការ​មជ្ឈឹមនីតិកាលទី១៣ ទិសដៅ នៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងសមាជិក ក្រុមប្រឹក្សា ប្រជាជន​គ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ជាដើម។
 
អញ្ជើញថ្លែងមតិបើក​សន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកច្បាស់ថា ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខនេះ ឱកាស និងការសាកល្បងចំពោះវៀតណាមសុទ្ធតែធំធេងណាស់។ ហេតុដូច្នេះ ត្រូវ ការបន្ត​បង្កើនការកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយឲ្យកាន់តែរឹងមាំ ស្អាតស្អំ ពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីក​ប្រពៃណី កម្លាំងមហាសាមគ្គីជនជាតិ ទាំងមូលដោយគួបផ្សំនឹងកម្លាំងសម័យដើម្បីផ្លាស់ប្ដូរថ្មី អភិវឌ្ឍ​ប្រទេស​ជាតិ យ៉ាងលឿននិងប្រកបដោយចីរភាព ការពាររឹងមាំមាតុភូមិ រក្សាបរិយាកាស សន្តិភាព ស្ថិរភាព ខិតខំ​ប្រឹងប្រែងដល់ពាក់កណ្ដាលសតវត្សទី២១ វៀត ណាមនឹងក្លាយ​ទៅជាប្រទេស​អភិវឌ្ឍតាម​ទិសដៅ​សង្គមនិយម​។ លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“យើងត្រូវតែ​កសាងបាននូវគណៈកម្មាធិការមជ្ឈឹម ដែលជាស្ថាប័ន ដឹកនាំកំពូលរបស់បក្ស ឲ្យពិតជាស្ថាប័ន​សេនាធិការ​ក្នុងការប្រយុទ្ធ ជា ចំណុចកណ្ដាលក្នុងការដឹកនាំនយោបាយ និងជាមជ្ឈមណ្ឌលប្រកបដោយ សាមគ្គីភាព​ឯកភាពខ្ពស់បំផុតក្នុងបក្សទាំងមូល និងប្រជាជាតិទាំងមូល។ នេះជាការងារ​ដ៏សំខាន់​ណាស់ដែល​ពាក់ព័ន្ធដល់​ជោគវេសនារបស់បក្ស ប្រជាជាតិនិងការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល”។
សន្និបាតនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៤ ឧសភា ឆ្នាំ២០២០៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ