• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធវេទិការប្រទេសចំនួន៥នៅអនុតំបន់ទន្លេមេគង្គលើកទី១


រោងចក្រកែច្នៃជលផលកកនាំចេញនៅវៀតណាម (រូបថត៖Vu Sinh/TTXVN)

“CLMVT ២០១៦-ឆ្ពោះ​ទៅរកភាពសម្បូររុងរឿងរួម” ជាប្រធានបទនៃ​វេទិ​ការ​ប្រទេស​ចំនួន​៥នៅ​អនុ​តំបន់​ទន្លេ​មេគង្គ (រួមមាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​ថៃ-CLMVT) លើកទី១ ដែល​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​បាំង​កក​ប្រទេស​ថៃ​ចាប់​ពីថ្ងៃទី១៦​ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ដោយ​មាន​ការចូល​រួម​របស់តំណាង នៃ​ស្ថាប័ន​រដ្ឋាភិបាល អង្គភាពអាជីវកម្មជួរមុខ និងអាជីវករវ័យក្មេងនានាក្នុងតំបន់។ គោលដៅ​យូរ​អង្វែង​នៃវេទិការ​នេះ គឺសំដៅជំរុញកិច្ចសហប្រតិបតិ្តការ លុបចោលរបាំង​ពាណិជ្ជកម្ម និង​វិនិយោគ បង្កើន​កិច្ចសន្ទនា រវាង​រដ្ឋាភិបាលនៃប្រទេស​ទាំងអស់​ជា​មួយ ផ្នែកឯកជនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍​និង វិនិយោគ​នៃ​ប្រទេសនិមួយៗ។ ថ្លែងមតិនៅសម័យប្រារព្ធនាថ្ងៃទី១៦ ខែមិថុនា នាយក​រដ្ឋមន្រ្តី​ថៃ​ លោក Prayuth Chan-ocha បានសង្កត់ធ្ងន់ថា ដោយឈរ​លើ មូលដ្ឋាននោះគឺកិច្ច​សហប្រតិបតិ្តការ​ដ៏ស្អិត​រមួត​លើវិស័យ​សេដ្ឋកិច្ច វប្បធម៌ និង​វឌ្ឍនភាព ប្រទេស​ CLMVT ទាំងអស់​ប្ដេជ្ញាចិត្ត​ឆ្ពោះទៅ​ការ​បើក​ទូលាយ​សមាហ​រណកម្ម និងតភ្ជាប់​សេដ្ឋកិច្ចសំដៅធានាភាព​សម្បូររុងរឿង​រួម។ សេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀត​ណាម បាន​អភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា​នា​ពេល​កន្លង​ទៅ​ ដោយល្បឿនកំណើនជាមធ្យម​៥,៨%ចាប់ពី​ឆ្នាំ២០១១​ដល់​ឆ្នាំ​២០១៤។ ក្នុងពេលនោះ ថៃជាប្រទេសមានកំរិតអភិវឌ្ឍន៍ខ្ពស់ជាង ដោយប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍ ផលិតកម្ម សេវាកម្ម និងហិរញ្ញវ​ត្ថុរីកចំរើន​បង្គួរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top