18/03/2019 10:38 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យផ្កាជើងគោលើកទី៦ឆ្នាំ២០១៩


កម្មវិធិសិល្បៈក្នុងពិធីបើក (រូបថត៖ VOV)
 

 នាយប់ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ​២០១៩ ពិធីបុណ្យផ្កាជើងគោលើកទី៦ ឆ្នាំ២០១៩ បានប្រា រព្ធឡើង នៅទីក្រុង Dien Bien Phu ​ភាគខាងជើង វៀតណាម។ 

កម្មវិធី​សិល្បៈ ក្រោមប្រធានបទ “ផ្កាជើងគោរីកស្គុះស្គាយនៅតំបន់ដី Muong Thanh” ក្នុងពិធី ប្រារព្ធនេះ បាន​ជួយ​​អោយភ្ញៀវទេសចរយល់ដឹងថែមទៀតអំពីតំបន់ដីផ្កាជើងគោ Dien Bien ដែលមានប្រវត្តិសាស្ត្រភ្លឺស្វាង មាន​វប្បធម៌ប្រពៃណីវិសេសវិសាល ក៏ដូចជាមា​ន​ឆ័ន្ទៈ​ឈាន​ទៅ​មុខ​ក្លាយ​ទៅ​ជា​គោល​ដៅ​គួរ​អោយ​ទាក់​ទាញ​ចំពោះ​ភ្ញៀវទេសចរ​ជិតឆ្ងាយ។ លោកស្រី Le Thi Ut ភ្ញៀវទេសច​រម្នាក់មកពីទីក្រុង Can Tho បានចែករំលែកថា៖
​ 
 “ខ្ញុំ​ដឹងថាពិធីបុណ្យនេះនឹងត្រូវបានរៀបចំឡើង បានជាខ្ញុំបានសម្រេចទៅ កាន់ Dien Bien ដើម្បី​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​នៃប្រទេសជាតិ។ ហើយខ្ញុំ មោទនៈអំពីតំបន់ដីនេះយ៉ាងខ្លាំងណាស់”។
 
ឆ្លងកាត់៥លើក​ត្រូវបានរៀបចំឡើង ពិធីបុណ្យផ្កាជើងគោ Dien Bien បាន ក្លាយទៅជា​ពាណិជ្ជ​សញ្ញា​ទេសចរ​មួយ​ដែល​ត្រូវបានភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករស្គាល់ដល់។ ដើម្បីជួយឧបត្ថម្ភ ផ្នែកទេសច​រ​ខេត្ត​ Dien Bien រដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍតំបន់ ទេសចរជាតិ Dien Bien Phu – Pa Khoang ដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ ឆ្នាំ ២០៣០។ នេះ​ជាមូលដ្ឋាន​គតិ​យុត្ត​ដ៏សំខាន់​ដើម្បី​អោយ​ខេត្ត​ Dien Bien អាច ពង្រីកអស់ពីសក្ដានុភាពនិងឧត្តមភាពផ្នែកទេសចររបស់ខ្លួន។ ថ្លែងនៅក្នុងពិធី បើក ​ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងថា៖
 
“ដោយ​មានប្រភពធនធានធម្មជាតិដ៏សម្បូរបែបនិងវប្បធម៌ចម្រុះនោះ គឺ សក្ដានុភាពផ្នែកទេសចរនៃខេត្ត Dien Bien និយាយដោយឡែកនិងតំបន់ភាគ ពាយព្យនិយាយរួមនៅតែធំធេងណាស់ ហើយ​ត្រូវ​ការ​យក​ចិត្តទុ​កដាក់​ កា​របញ្ជា ណែនាំទាក់​ទាញ​ទុន​វិនិយោគ​ដើម្បី​អោយ​ផ្នែក​ទេសចរ​ក្លាយ​ទៅជា​ផ្នែក​សេដ្ឋកិច្ច​មុខ​ព្រួញ​​នៅ​ក្នុង​តំបន់ តាមនោះរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកស្ទួយ ជីវភាពរបស់ប្រជាជន។ ទន្ទឹម​នឹង​ការ​ទាក់​ទាញ​គម្រោង​ធំៗដើម្បីលើកកំពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ដែល​ដំបូង​បង្អស់​គឺផ្លូវ​អាកាស​និង​ផ្លូវ​គោក​ នោះ គឺយើងក៏ត្រូវផ្ដោតលើការអភិវឌ្ឍន៍តំបន់ទេសចរដោយមានទ្រង់ទ្រាយធំ ផលិតផលសម្បូរបែប ហើយពោរ​ពេញ​ទៅដោយអត្តសញ្ញាណវប្បធម៌ប្រវត្តិ សាស្ត្រនៃតំបន់ដីនេះ ផងដែរ”។  ពិធីបុណ្យផ្កា​ជើង​គោលើក​ទី៦ឆ្នាំ​២០១៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ