27/08/2020 13:53 GMT+7 Email Print Like 0

ប្រារព្ធពានរង្វាន់បាល់ទាត់អបអរសាទរខួបលើកទី៧៥នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម នៅកម្ពុជា

ចូលរួមការប្រកួតមានក្រុមបាល់ទាត់ចំនួន៤គឺ៖ ក្រុមបាលទាត់នៃគណៈបក្សប្រជាជនកម្ពុជា ក្រុមបាល់ទាត់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រុមបាល់ទាត់នៃក្រសួងមហាផ្ទៃកម្ពុជានិងក្រុមបាល់ទាត់ចម្រុះនៃស្ថានទូតវៀតណាម រួមទាំងស្ថាប័នអមស្ថានទូតប្រចាំនៅកម្ពុជាទៀតផង។

បណ្ដាក្រុមចូលរួមការប្រកួត (រូបថត៖ VOV Phnom Penh)


ពានរង្វាន់បាល់ទាត់អបអរសាទរខួបលើកទី៧៥ទិវាបុណ្យឯករាជ្យនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ( ២ កញ្ញា ១៩៤៥-២ កញ្ញា  ២០២០) និងខួបលើកទី ៧៥ ទិវាប្រពៃណីនៃផ្នែកការទូតវៀតណាម (២៨ សីហា ១៩៤៥-២៨ សីហា ២០២០) បានប្រារព្ធធ្វើឡើងនាព្រឹក ថ្ងៃទី២៦ សីហា នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

លោក សុខ សូកេន អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាប្រគល់បាច់ផ្កាដល់ក្រុមកីឡាករនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ VOV Phnom Penh)


ចូលរួមការប្រកួតមានក្រុមបាល់ទាត់ចំនួន ៤ គឺ៖ ក្រុមបាល់ទាត់នៃគណៈបក្សប្រជាជនកម្ពុជា ក្រុមបាល់ទាត់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្រុមបាល់ទាត់នៃក្រសួងមហាផ្ទៃកម្ពុជានិងក្រុមបាល់ទាត់ចម្រុះ នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមទាំងស្ថាប័នអមស្ថានទូតប្រចាំនៅកម្ពុជាទៀតផង។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងនៅពិធិបើក (រូបថត៖ VOV Phnom Penh)


ថ្លែងនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh បានអះអាងថា ពានរង្វាន់ប្រកួតកីឡាបាល់ទាត់លើកនេះ គឺជាសក្ខីភាពមួយអំពីជោគជ័យរបស់រដ្ឋាភិបាលទាំងពីរវៀតណាមនិងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ព្រមទាំងសរឲ្យឃើញថា គ្មានអ្វីដែលអាចរារាំងការអភិវឌ្ឍ នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរយើងបានឡើយ។

សូមគូសបញ្ជាក់ថា ការប្រកួតបាល់ទាត់បានប្រព្រឹត្តទៅក្នុងថ្ងៃទី ២៦ និងថ្ងៃទី ២៧ សីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ