• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធខួបលើកទី១៣នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang

 នាព្រឹកថ្ងៃ​ទី២០ ខែសីហា ឆ្នាំ​២០១៨ នៅកូនកោះ Ong Ho  (នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត  An Giang) គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនខេត្ត  An Giang បាន​ប្រារព្ធ​​ពិធី​រំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់លោកប្រធាន Ton Duc Thang (20/8/1888 - 20/8/2018) - ជាអ្នក​កុម្មុយនីស្តដ៏អង់អាចក្លា​ហាន ជាកុលបុត្រឆ្នើមរបស់​ស្រុកកំណើត An Giang ពោ​រពេញ​ទៅដោយ​ប្រពៃណីស្នេហា​ជាតិ និង​ជាស្មោះត្រង់យុទ្ធជនស្មោះត្រង់មួយរូបនៃច​លនាកុំម្មុយនីស្តនិងកម្ម​ករអន្តរ​ជាតិ។
 
ចូលរួម​ក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋ លោក Tran Dai Quang អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung  ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មា ធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹក​នាំ​ក្រ​សួ​ង​ស្ថា​ប័នមជ្ឈិមខេត្ត ក្រុង នានា អតីតយុទ្ធជនបដិវត្តជើងចាស់ វីរៈជន វីរៈអ្នកម្តាយ តំណាង​សាច់ញាត្តិ​គ្រួសារ​លោក​ប្រធាន Ton Duc Thang និងប្រជាជនគ្រប់ស្រទាប់នៅខេត្ត​ An Giang ផងដែរ។​
 
អញ្ជើញ​ថ្លែងបទសន្ទរកថាក្នុងពិធីនេះ  ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា: "ជីវិត​និង​បុព្វ​ហេតុ​របស់​លោក​ប្រធាន Ton Duc Thang គឺជាគំរូដ៏ត្រចះត្រចង់អំពីការស្នេហាជាតិ ភក្ដីភាព ការលះ​បង់​ចំពោះ​បុព្វហេតុ​នៃបដិវត្តន៍ ស្មារតីនៃភាពក្លាហាន  ភា​ពទន់ភ្លន់ ភាពសាមញ្ញ ការស្រឡាញ់​រាប់អាន​បង​ប្អូន​ជន​រួម​ជាតិ​ ជា​​ពិសេសគឺស្មារតីសាមគ្គីជនជាតិទាំងមូល ដូចដែលនាយករដ្ឋមន្ត្រីលោក Pham Van Dong ធ្លាប់​ពោល​ថា ​“កេរ្តិ៍ដំណែលដ៏មានតម្លៃបំផុតដែលលោកប្រធាន​ Ton Duc Thang បានបន្សល់ទុកសំរាប់ប្រជាជ​នគឺ ភាព​អង់​អាច​ក្លាហាននិងទេពកោសល្យច្នៃប្រឌិតវៀតណាម ជាអ្នកត្រួស​ត្រាយផ្លូវរបស់វណ្ណៈកម្មក​រ  គុណ​សម្បត្តិ​បដិវត្តន៍​និង​គុណសម្បត្តិមនុស្សធម៌”​។
 
ប្រធានរដ្ឋលោក​  Tran Dai Quang បានស្នើឲ្យ ក្រសួង ស្ថាប័ន​ អង្គភាព មូលដ្ឋា​ន ជន​រួម​ជាតិ​និង​យុទ្ធជន​ទូ​ទាំង​​​ប្រទេស​រួមទាំងជនវៀតណាមនៅឯបរទេសបន្តផ្តោ​តការយកចិត្តទុកដាក់លើ​ការផ្តល់ពត៌មាន វត្ថុ​អនុស្សាវរីយ៍​ពាក់​ព័ន្ធ​នឹង​ជីវិតនិងបុព្វហេតុធ្វើសកម្មភាពប​ដិវត្តន៍ ក៏ដូចជា​មនោស​ញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅពី​ជន​រួម​ជាតិ​និង​មិត្ត​ភក្តិអន្តរជាតិចំ​ពោះលោកប្រធាន Ton Duc Thang ដើម្បីចូលរួមចំណែកធ្វើឲ្យសារមន្ទីរ Ton Duc Thang និង​វិមាន​អនុស្សាវរីយ៍លោកប្រធាន Ton Duc Thang កាន់តែសម្បូរបែប។
 
នៅពិធីនេះ​ តំណាងចូលរួមនឹងបានទស្សនាកម្មវិធីសិល្បៈក្រោមប្រធានបទ "លោកប្រធាន Ton Duc Thang - កុលបុត្រដ៏​អង់អាចក្លាហានរបស់តំបន់ភាគខា​ងត្បូង" ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top