11/08/2019 21:44 GMT+7 Email Print Like 0

ប្រហិតត្រីក្រុងហាណូយ

អ្នក​ក្រុង​ហាណូ​បាន​វាយ​តម្លៃ​ខ្ពស់​ ដោយ​ភាព​ប្រណីត​ ​តែ​ផ្ចិត​ផ្ចង់​ខ្លាំង​ណាស់​ ដើម្បី​បាន​​ពិសា​ម្ហូប​អាហារ​។ ដោយ​ភាព​ផ្ចិត​ផ្ចង់​នេះ បាន​ធ្វើ​ឱ្យ​មុខ​ម្ហូប​សាមញ្ញ​ ធម្មតា​មួយ​ដូចជា​ប្រហិត​ត្រី ក៏បាន​បញ្ចូល​ព្រលឹង​ ក្លាយ​ជា​មាន​លក្ខណៈ​ប្រណីត​នៃ​ម្ហូបអាហារ​ក្រុង​ហាណូយ​។​

ពិសេស​ ជាមួយ​នឹង​ភាព​ទាក់ទាញ​ នឹង​កាន់តែ​ពេញ​និយម​របស់​វា​ទៅ​តាម​ពេល​វេលា​ មុខ​ម្ហូប​នេះ បានក្លាយជា​ឈ្មោះ​នៃ​ដង​ផ្លូវ​តូច​មួយ​ នៅ​ទីប្រជុំជន​បុរាណ​ ជា​ទីកន្លែង​ឈប់​សម្រាក​មិនអាច​រំលង​បាន ក្នុង​ការ​ធ្វើ​ដំណើរ​ស្វែង​យល់​ទឹក​ដី​ពាន់​ឆ្នាំ​អរិយធម៌​ នៃភ្ញៀវទេសចរ​ចតុទិស​៖ នោះ​គឺ​ទីប្រជុំជន​ប្រហិត​ត្រី​។​

ប្រហិតត្រី​តែង​បាន​ធ្វើ​ដោយ​សាច់​ត្រី​ឆ្លាំង​។ នេះ​ជាប្រភេទ​ត្រី​រំអិល​ មិនសូវ​មាន​ឆ្អឹង​ សាច់​ផ្អែម និង ឈ្ងុយ​ឆ្ងាញ់​។ ពិសេស​ស្បែក​វា​ឆ្ងាញ់​ណាស់​។ វិធីសម្ងាត់​បង្កើតបាន​​រសជាតិ​​ឈ្ងុយ​ឆ្ងាញ់​ សម្រាប់​មុខ​ម្ហូប​នេះ នោះ​គឺ​វគ្គ​ប្រឡាក់​វា​។ គ្រឿង​ទេស​​សម្រាប់​ប្រឡាក់​ត្រី​រួម​មាន​ ម្សៅ​រមៀត​ មើម​ខ្ទឹម​ ខ្ទឹមស្លឹក​ រំដេង​ អំបិល ស្ករ​ ទឹក​ត្រី និង ថែម​បន្តិច​កាពិ​ទៀត។​

 


គ្រឿង​ធ្វើ​ប្រហិត​ត្រី​រួម​មាន​ត្រី​ឆ្លាំង ខ្លឹម​ស្លឹក​ ដើម​Dill ម្ទេស​ កាពិជាដើម​។​


ម្ហូប​ប្រហិត​ត្រី​ល្បី​ឈ្មោះ​របស់​ក្រុង​ហាណូយ​។​

 

គ្រឿង​ទេស​សុទ្ធតែ​បាន​មក​ពី​ធម្មជាតិ​ ធម្មតា​​ទាំង​អស់​ ប៉ុន្តែ​ក្រោម​ថ្វី​ដៃ​របស់​ចុង​ភៅ​ ពេល​ផ្សំ​នឹង​គ្នា​បង្កើតបាន​ជា​រសជាតិ​ទាក់​ទាញ​ និង ពិសេស​​។

អាហារ​សាមញ្ញ​ តែ​ប្រណីត​នេះ បាន​កាសែត​ និង ទំព័រ​ម្ហូបអាហារ​លំដាប់​ពិភព​លោក​ ធ្លាប់តែបាន​​ស្ងើច​សរសើរ​ជា “ម្ហូប​អាហារ​ត្រូវតែ​សាកមួយ​ម្តងក្នុង​មួយ​ជីវិត​”៕​

 

 អត្ថបទ៖ ថាវ​វី​ រូបថត៖ ត្រឹន​ថាញយ៉ាង​

 

បណ្តាអត្ថបទបានផ្សាយ