ពិសេស ជាមួយនឹងភាពទាក់ទាញ នឹងកាន់តែពេញនិយមរបស់វាទៅតាមពេលវេលា មុខម្ហូបនេះ បានក្លាយជាឈ្មោះនៃដងផ្លូវតូចមួយ នៅទីប្រជុំជនបុរាណ ជាទីកន្លែងឈប់សម្រាកមិនអាចរំលងបាន ក្នុងការធ្វើដំណើរស្វែងយល់ទឹកដីពាន់ឆ្នាំអរិយធម៌ នៃភ្ញៀវទេសចរចតុទិស៖ នោះគឺទីប្រជុំជនប្រហិតត្រី។
ប្រហិតត្រីតែងបានធ្វើដោយសាច់ត្រីឆ្លាំង។ នេះជាប្រភេទត្រីរំអិល មិនសូវមានឆ្អឹង សាច់ផ្អែម និង ឈ្ងុយឆ្ងាញ់។ ពិសេសស្បែកវាឆ្ងាញ់ណាស់។ វិធីសម្ងាត់បង្កើតបានរសជាតិឈ្ងុយឆ្ងាញ់ សម្រាប់មុខម្ហូបនេះ នោះគឺវគ្គប្រឡាក់វា។ គ្រឿងទេសសម្រាប់ប្រឡាក់ត្រីរួមមាន ម្សៅរមៀត មើមខ្ទឹម ខ្ទឹមស្លឹក រំដេង អំបិល ស្ករ ទឹកត្រី និង ថែមបន្តិចកាពិទៀត។

គ្រឿងធ្វើប្រហិតត្រីរួមមានត្រីឆ្លាំង ខ្លឹមស្លឹក ដើមDill ម្ទេស កាពិជាដើម។

ម្ហូបប្រហិតត្រីល្បីឈ្មោះរបស់ក្រុងហាណូយ។
|
គ្រឿងទេសសុទ្ធតែបានមកពីធម្មជាតិ ធម្មតាទាំងអស់ ប៉ុន្តែក្រោមថ្វីដៃរបស់ចុងភៅ ពេលផ្សំនឹងគ្នាបង្កើតបានជារសជាតិទាក់ទាញ និង ពិសេស។
អាហារសាមញ្ញ តែប្រណីតនេះ បានកាសែត និង ទំព័រម្ហូបអាហារលំដាប់ពិភពលោក ធ្លាប់តែបានស្ងើចសរសើរជា “ម្ហូបអាហារត្រូវតែសាកមួយម្តងក្នុងមួយជីវិត”៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាង